ប្រធានាធិបតីស៊ីរី បង្កើតក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ និងសន្តិសុខ

2025/03/13 09:46:11 pm        466

ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បានចេញក្រឹត្យប្រធានាធិបតីមួយកាលពីថ្ងៃពុធ ដើម្បីបង្កើតក្រុមប្រឹក្សាសន្តិសុខជាតិ ក្នុងគោលបំណងពង្រឹងការសម្របសម្រួលសន្តិសុខ និងស្ថិរភាពនយោបាយ ក្នុងដំណាក់កាលអន្តរកាលរបស់ប្រទេសនេះ។

ក្រឹត្យរបស់ប្រធានាធិបតី បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាដែលទើបបង្កើតថ្មី នឹងទទួលខុសត្រូវក្នុងការសម្របសម្រួលគោលនយោបាយសន្តិសុខជាតិ និងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និង នយោបាយ ដែលប្រទេសស៊ីរីកំពុងជួបប្រទះ។

ដោយត្រូវបានដឹកនាំដោយប្រធានាធិបតី សមាជិកភាពរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ រួមមានរដ្ឋមន្ត្រីការបរទេស ការពារជាតិ មហាផ្ទៃ និងប្រធានស៊ើបការណ៍ទូទៅរបស់ប្រទេសស៊ីរី។

លើសពីនេះទៅទៀតនោះ មុខតំណែងទីប្រឹក្សាចំនួនពីរ ត្រូវបានរៀបចំសម្រាប់សមាជិក ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី ដោយផ្អែកលើបទពិសោធ និងជំនាញ។ ទីប្រឹក្សាបច្ចេកទេសដែលមានជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ក៏នឹងចូលរួមផងដែរ។

ក្រុមប្រឹក្សានេះ ត្រូវបានកំណត់ឲ្យកោះប្រជុំយ៉ាងទៀងទាត់ ឬតាមការស្នើសុំរបស់ប្រធានាធិបតី ដោយការសម្រេចចិត្ត ត្រូវបានធ្វើឡើងជាសមូហភាព ក្នុងចំណោមសមាជិករបស់ខ្លួន។

ក្រឹត្យនេះ បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ នឹងស្របតាមផលប្រយោជន៍ជាតិសំខាន់ៗ របស់ប្រទេសស៊ីរី ដោយបានធានានូវការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ក្នុងចំណោមស្ថាប័នរដ្ឋផ្សេងៗ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        66
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm