វិស័យស SME ចំនួន៣២ក្រុមហ៊ុន ទទួលកញ្ចប់ជំនួយសហគ្រិន ដើម្បីលើកកម្ពស់សមិទ្ធផលសហគមន៍ធុរកិច្ចកម្ពុជា

2025/03/13 10:15:49 pm        566

ពីធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរ គឺជាពិធីអបអរសាទរដែលរៀបចំឡើងដើម្បីទទួលស្គាល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងធុរកិច្ចថ្មីនៅកម្ពុជា ដែលទទួលបានជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈកម្មវិធីសំខាន់ៗរបស់សហគ្រិនខ្មែរ ពោលគឺកញ្ចប់ជំនួយសហគ្រិនខ្មែរ។ 

ពីធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ នៅការិយាល័យសហគ្រិនខ្មែរ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និងក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ រួមជាមួយគណៈកម្មការដាក់ពិន្ទុ និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។

 ឯកឧត្ដមរដ្ឋមន្រ្តី ហែម វណ្ណឌី នៅក្នុងអង្គពិធីនេះបានមានប្រសាសន៍ថា តាមរយៈកញ្ចប់ថវិកានេះ នឹងជួយលើកកម្ពស់ និងភាពប្រកួតប្រជែងរបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SME) ដែលមានសក្តានុពលហើយស្ថិតក្នុងវិស័យអាទិភាព។ ឯកឧត្តម បានបន្តថា កម្មវិធីទាំងនេះបានចូលរួមលើកស្ទួយ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យកាន់តែល្អប្រសើរ និងមានភាពប្រទាក់ក្រឡា ក្នុងន័យបង្កើនភាពប្រកួតប្រជែងរបស់វិស័យឯកជន។

ឯកឧត្ដមរដ្ឋមន្រ្តី បានបន្ថែមថា កញ្ចប់ជំនួយសហគ្រិនខ្មែរ ជាកម្មវិធីដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ និងតម្លាភាពដែលមានការផ្សព្វផ្សាយទូលំទូលាយដែលគ្របដណ្តប់រហូតដល់២៥ រាជធានី ខេត្ត តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបណ្តាញសង្គម និងសមាគមអាជីវកម្ម មានសាកសិទ្ធិភាពខ្ពស់ក្នុងការទទួលបានហិរញ្ញទានគាំទ្រដោយផ្ទាល់និងទាន់ពេល។ បន្ថែមពីនេះ គឺមានប្រសិទ្ធិភាពខ្ពស់ និងចំគោលដៅ ក្នុងការស្នើរនិងប្រើប្រាស់ថវិកាសម្រាប់ធុរកិច្ចថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យមជាដើម។

សូមជំរាបជូនថា កម្មវិធីខាងលើនេះ មានគោលបំណងបង្ហាញអំពីដំណើរបទពិសោធរបស់សហគ្រិន ធុរកិច្ចថ្មី ព្រមទាំងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអបអរសាទរដល់ពួកគេក្នុងការទទួលបានហិរញ្ញប្បទានពីសហគ្រិនខ្មែរ។ ទិដ្ឋភាពសំខាន់ៗក្នុងពិធីនេះ មានដូចជា សុន្ទរកថាពីប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ និងនាយកប្រតិបត្តិសហគ្រិនខ្មែរ រួមជាមួយវីដេអូដែលបង្ហាញពីការចូលរួមពីអ្នកទទួលហិរញ្ញប្បទានពីសហគ្រិនខ្មែរនាពេលកន្លងទៅ ការប្រគល់លិខិតសរសើរដល់គណៈកម្មការដាក់ពិន្ទុ ក៏ដូចជាការអបអរសាទរដល់សហគ្រិនដែលទទួលបានកញ្ចប់ជំនួយសហគ្រិនខ្មែរផងដែរ។ ពិធីនេះមិនត្រឹមតែអបអរសាទរភាពជោគជ័យរបស់សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរក្នុងការគាំទ្រ និងលើកកម្ពស់នុវានុវត្តន៍ និងសមិទ្ធផលនៅក្នុងសហគមន៍ធុរកិច្ចកម្ពុជាទៀតផង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm