ពលរដ្ឋស្រុកស្វាយជ្រំខេត្តស្វាយរៀងជាង៦០%បានទទួលការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃតាមរយៈបណ្ណ័មូលសមធម៌និងប័ណ្ណប.ស.ស

2025/03/13 10:36:12 pm        69

ស្វាយរៀង ៖ គោលនយោបាយជាតិលើកកម្ពស់សុខមាលភាពពលរដ្ឋរបស់រាជរដ្ឋាភិបាលតាមរយៈផ្ដល់បណ្ណ័សមធម៌និងបណ្ណ័ប.ស.ស ត្រូវបានពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសមានការគាំទ្រនិងអបអរសាទរចំពោះគោលនយោបាយខាងលើ ក្នុងនោះពលរដ្ឋស្រុកស្វាយជ្រុំខេត្តស្វាយរៀងប្រមាណជាង៦០% បានទៅទទួលយកសេវាព្យាបាលជំងឺ តាមរយៈបណ្ណ័សមធម៌ និងបណ្ណ័ប.ស.ស ក្នុងក្តីសោមនស្សរីករាយ ។

លោកវេជ្ជបណ្ឌិត ​ប៊ី ដាវី ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv ឲ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ មន្ទីពេទ្យបង្អែកស្វាយជ្រំ បានផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺពលរដ្ឋចំនួន២ម៉ឺន ៧០០ករណី ហើយបើគិតជាភាគរយដែលពលរដ្ឋមានបណ្ណ័មូលនិធិសមធម៏ និងបណ្ណ័ ប.ស.ស ចំនួន៦៨% ​អញ្ចឹងកន្លែងនេះគឺបាននយ័ថាមន្ទីរពេទ្យយើងបានការគាំទ្រពីពលរដ្ឋ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ផ្តល់បណ្ណ័មូលនិធិសមធម៏ និងបណ្ណ័ប.ស.ស ជូនដល់ពលរដ្ឋ ហើយក៏សូមផ្តាំផ្ញើដល់ពលរដ្ឋក្នុងស្រុកស្វាយជ្រំ និងបងប្អូនដែលរស់នៅខេត្តជិតៗនៅនិងមន្ទីរពេទ្យសូមអញ្ជើញមកទទួលយកសេវាពីមន្ទីរពេទ្យអោយបានគ្រប់ៗគ្នា ហើយសូមកុំគិតថាមានបណ្ណ័មូលនិធីសមធម៏ហើយ មន្ទីរពេទ្យមិនបានគិតធ្វើការពិនិត្យនិងព្យាបាលបងប្អូននោះមិនពិតទេ ។

បន្ទាប់ពីទទួលបានសេវាពិនិត្យនិងព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ តំណាងពលរដ្ឋភូមិ (បឹងរ៉ៃ) ឃុំក្រោលគោ ស្រុកស្វាយជ្រំ បានមានចំណាប់អារម្មណ៏ ដោយសំដែងនូវការរីករាយ និងគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលសម្តេចបានគិតគូរលើសុខភាពពលរដ្ឋ តាមរយះផ្តល់បណ្ណ័មូលនិធិសមធម៏ និងបណ្ណ័ ប.ស.ស ដល់ពូកគាត់ដើម្បីពិនិត្យសុខភាពដោយឥតគិតថ្លៃ ។​

លោក ប៊ី ដាវី ប្រធានមន្ទីរពេទ្យបង្អែកស្រុកបានបញ្ជាក់បន្ថែមថា ក្រៅពីការងារផ្តល់សេវាពិនិត្យព្យាបាលជំងឺ ពលរដ្ឋដែលមានបណ្ណ័មូលនិធីសមធម៏ និងបណ្ណ័ ប.ស.ស មន្ទីរពេទ្យនូវបានទទួលពិនិត្យនិងព្យាបាលជំងឺដល់ជនពិការដោយគ្រោះផ្សេង និងជនពិការពីកំណើតឥតគិតថ្លៃផងដែរ ។ 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        48
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm