អាមេរិក​គំរាម​បង្កើន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​នៅឯ​ទីភ្នាក់ងារ IAEA នៅ​ខែក្រោយ

2021/11/26 06:16:05 pm        128

​អាមេរិក៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ២៥ វិច្ឆិកា សហរដ្ឋអាមេរិក​បាន​គំរាមប្រឈម​នឹង​ប្រទេស​អ៊ីរ៉ង់​ នៅ​ឯទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​នៅ​ខែក្រោយ ប្រសិនបើ​ខ្លួន​មិន​សហការ​បន្ថែម​ទៀត​ជាមួយ​ទីភ្នាក់ងារ​ឃ្លាំមើល ដែល​ជា​ការ​កើន​ឡើងដែល​អាច​បំផ្លាញ​កិច្ចពិភាក្សា​ស្ដីពី​ការ​ស្តារ​ឡើងវិញ​ នូវ​កិច្ចព្រមព្រៀង​មហា​អំណាច​ឆ្នាំ​២០១៥ ជាមួយ​អ៊ីរ៉ង់​។

​ទីក្រុង​តេ​អេ​រ៉ង់​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ការ​ប្រឈម​ដាក់គ្នា​ជាច្រើន​ជាមួយទីភ្នាក់ងារ IAEA ដែល​ក្រុមប្រឹក្សាភិបាល​ចំនួន ៣៥​ប្រទេស​កំពុង​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ត្រី​មាស​ក្នុង​សប្ដាហ៍​នេះ​។ ​បន្ទាប់មកអតីត​ប្រធានាធិបតី​លោក Donald Trump បាន​ដក​ទីក្រុង​វ៉ាស៊ីនតោនចេញពី​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ ដែល​បាន​ដក​ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​ការ​រឹត​បន្តឹង​លើ​សកម្មភាព​បរមាណូ​របស់​អ៊ីរ៉ង់​។ លោក​បាន​ដាក់​ទណ្ឌកម្ម​ឡើងវិញ ក្រោយមក​ទីក្រុង​តេ​អេ​រ៉ង់​បាន​ពង្រីក​ការងារ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​លំដាប់ និង​កាត់បន្ថយ​កិច្ច​សហប្រតិបត្តិការ​ជាមួយទីភ្នាក់ងារថាមពលបរមាណូ​អន្តរជាតិ​។ ​អ៊ីរ៉ង់​កំពុង​បដិសេធមិន​ឲ្យ​ក្រុមការងាររបស់​ទីភ្នាក់ងារ IAEA ចូល​ទៅ​ក្នុង​ប្រទេស​រប​ស់​ខ្លួនដើម្បី​ដំឡើង​កាមេរ៉ា​ឃ្លាំមើល​សកម្មភាព​ឡើងវិញ នៅ​ក្នុង​រោង​ជាង​មួយ​នៅ​អគារ​រោងចក្រផលិត​នុយក្លេអ៊ែរ TESA Karaj​។

ទីភ្នាក់ងារ IAEA ក៏​ចង់បាន​ចម្លើយ​អំពី​ប្រភព​ដើម​នៃ​ភាគល្អិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​ដើម ប៉ុន្តែ​មិនទាន់បាន​ប្រកាស ហើយ​និយាយ​ថា អ៊ីរ៉ង់​នៅតែ​តម្រូវ​ឲ្យ​ក្រុម​អធិការកិច្ច​របស់​ខ្លួន​ ចូល​ទៅ​ត្រួតពិនិត្យជា​មុន​សិន​។ ​សេចក្ដីថ្លែងការណ៍​របស់សហរដ្ឋអាមេរិក​ទៅកាន់​ក្រុមប្រឹក្សាភិបាល​បាន​និយាយ​ថា "​ប្រសិនបើ​ការ​មិន​សហការ​របស់​អ៊ីរ៉ង់​មិន​ត្រូវ​បាន​ដោះស្រាយ​ភ្លាមៗ​ទេ ... ក្រុមប្រឹក្សាភិបាល​នឹង​មិន​មាន​ជម្រើស​ ក្រៅពី​ការ​កោះ​ប្រជុំ​វិសាមញ្ញ​មុន​ដំណាច់​ឆ្នាំនេះ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm