ប្រភពសន្តិសុខ៖ អាមេរិកនឹងបង្កើនជំនួយយោធាដល់អ៊ុយក្រែន បើរុស្ស៊ីមិនឈានដល់កិច្ចព្រមព្រៀងសន្តិភាព

2025/03/13 10:55:06 pm        58

ប្រភពសន្តិសុខអង់គ្លេស បានអះអាងថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងព្រមានវិមានក្រឹមឡាំងថា ខ្លួននឹង «បំពាក់អាវុធដល់អ៊ុយក្រែនឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន» ប្រសិនបើរុស្ស៊ីមិនទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃភ្លាមៗទេនោះ។

ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីអ៊ុយក្រែន បានប្រាប់ថា ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីទទួលយកបទឈប់បាញ់ជាបណ្តោះអាសន្នជាមួយរុស្ស៊ីរយៈពេល ៣០ថ្ងៃ ដែលត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក បន្ទាប់ពីមានកិច្ចចរចា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោកនឹងបង្ហាញសំណើនេះដល់ប្រទេសរុស្ស៊ី ហើយថា «ឥឡូវនេះ ការសម្រេចស្ថិតនៅលើពួកគេ» តែទីក្រុងមូស្គូ មិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈលើបញ្ហានេះនៅឡើយទេ។ ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា ពេលនេះ វាគឺអាស្រ័យលើសហរដ្ឋអាមេរិក ក្នុងការបញ្ចុះបញ្ចូលរុស្ស៊ីឲ្យយល់ព្រមតាមសំណើ «វិជ្ជមាន» នេះ។

យ៉ាងណាក្ដី ប្រភពសន្តិសុខជាន់ខ្ពស់មួយរូប បានប្រាប់សារព័ត៌មាន National Security News ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា លោករំពឹងថា រុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

ប្រភពនោះបានសង្កត់ធ្ងន់ថា «លោក Trump នឹងមិនចង់ឲ្យកិច្ចព្រមព្រៀងនេះបរាជ័យនោះទេ។ លោកនឹងបញ្ជាក់យ៉ាងច្បាស់លាស់ទៅកាន់មេដឹកនាំរុស្ស៊ីថា លោករំពឹងថា នឹងមានកិច្ចព្រមព្រៀងកើតឡើង។ ប្រសិនបើលោក Putin បដិសេធមិនឈានដល់កិច្ចព្រមព្រៀងទេនោះ លោក Trump នឹងបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងគាំទ្រអ៊ុយក្រែន ដែលអាចមានន័យថា ផ្តល់អាវុធដល់អ៊ុយក្រែនឲ្យកាន់តែទំនើបជាងមុន។ ហើយនោះមានន័យថា គឺអ្វីគ្រប់យ៉ាងដែលអ៊ុយក្រែនត្រូវការ ដើម្បីរារាំងរុស្ស៊ី ដូចជាកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ អាវុធមានប្រសិទ្ធភាពជាងមុន និងគ្រឿងយុទ្ធោបរណ៍កាន់តែទំនើបជាងមុន»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm