លោក Starmer ចេញការព្រមាន ចំពោះលោក Trump ក្រោយចក្រភពអង់គ្លេសធ្លាក់ចូលក្នុងសង្រ្គាមពាណិជ្ជកម្ម

2025/03/13 11:02:26 pm        51

នាយករដ្ឋមន្ត្រី លោក Keir Starmer បានប្រកាសថា «ជម្រើសទាំងអស់ កំពុងត្រូវបានពិភាក្សា» នៅពេលនិយាយអំពីការឆ្លើយតបទៅនឹងការដំឡើងពន្ធជុំចុងក្រោយរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលប៉ះពាល់ដល់អាជីវកម្មអង់គ្លេស។

ចក្រភពអង់គ្លេសក៏ត្រូវបានធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មដែរ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានអនុវត្តការដំឡើងពន្ធ ២៥ភាគរយ ចំពោះការនាំចូលពីឧស្សាហកម្មដែក និងអាលុយមីញ៉ូមទូទាំងពិភពលោក។

ក្នុងកម្មវិធីឆ្លើយសំណួររបស់នាយករដ្ឋមន្ត្រី មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី លោក Sir Ed Davey បានជំរុញឲ្យលោក Starmer «មានជំហររឹងមាំបន្ថែមទៀត» ជាមួយសហរដ្ឋអាមេរិក ហើយធ្វើដំណើរទៅទស្សនកិច្ច នៅប្រទេសកាណាដា «ឲ្យបានឆាប់តាមដែលអាចធ្វើបាន» ដើម្បីបង្ហាញពីសាមគ្គីភាព បន្ទាប់ពីការដំឡើងពន្ធនាំចូលជាច្រើន ត្រូវបានដាក់លើប្រទេសនេះ។

ជាការឆ្លើយតប លោក Starmer បានប្រាប់ថា៖ «ពាក់ព័ន្ធនឹងបញ្ហានៃការដំឡើងពន្ធ មិនខុសពីអ្នកផ្សេងទៀតនោះទេ ខ្ញុំមានការខកចិត្តដែលបានឃើញការដំឡើងពន្ធជាសកល ទាក់ទងនឹងដែកថែប និងអាលុយមីញ៉ូម។ ប៉ុន្តែយើងនឹងប្រកាន់យកនូវវិធីសាស្រ្តជាក់ស្តែង។ ដូចដែលលោកបានដឹងហើយ យើងកំពុងស្ថិតក្នុងដំណាក់កាលចរចារ ដើម្បីឲ្យមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចដែលគ្របដណ្តប់លើវិស័យជាច្រើន ហើយនឹងរួមបញ្ចូលបញ្ហាពន្ធផងដែរ ប្រសិនបើយើងជោគជ័យ ប៉ុន្តែយើងនឹងបន្តពិភាក្សាគ្រប់ជម្រើស»។

នេះគឺជាសញ្ញាដំបូង ដែលបង្ហាញថា រដ្ឋាភិបាលអង់គ្លេស កំពុងបើកចំហទ្វារ សម្រាប់លទ្ធភាពនៃការមានវិធានការសងសឹក បន្ទាប់ពីលោក Donald Trump បានផ្ដល់ផលប៉ះពាល់ដល់ការនាំចូលដែកថែប និងអាលុយមីញ៉ូម ដោយដំឡើងពន្ធ ២៥ភាគរយ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm