សម្ដេចតេជោ ចែករំលែកបទពិសោធន៍ជោគជ័យ នៃការអប់រំបណ្ដុះកូនៗ ដែលសម្ដេចបាន ប្រើពេលជាង ៤០ឆ្នាំទើបទទួលផលដូចថ្ងៃនេះ

2025/03/13 11:21:27 pm        633

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គម ចែករំលែកបទពិសោធន៍របស់សម្ដេច និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការទទួលបានជោគជ័យនៃការអប់រំបណ្ដុះកូនៗ ដែល​សម្ដេចទាំងទ្វេបានប្រើពេលជាង ៤០ ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។

សម្ដេចតេជោ បានសរសេរថា ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួច និងកំពុងរក្សាទុក ឬ​និយាយ​មួយ​បែប​ គឺដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត។

​សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតប៉ុន្មានសន្លឹក បង្ហាញអំពី​ជោគជ័យ​នៃ​ការ​អប់រំ​បណ្តុះ​បណ្តាល​កូន​ៗ​ដែល​សម្ដេចទាំងទ្វេបានប្រើពេលជាង ៤០ ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។

សម្ដេចតេជោបានសរសេរថា ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូ ឬឡាន​ជិះ​ទេ​ពួក​កូន​ត្រូវ​ដើរ​ទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ (សាលាចតុមុខ) សំណាងជាងគេ ម៉ាណែត បានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ ពុក​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ទិញឡាន ឬម៉ូតូឲ្យកូនជិះ​តែ​ពុក​ចង់​ឲ្យ​ពួក​កូន​ស្គាល់​នូវ​ជីវភាព​ប្រជា​ជន​ធម្មតា​ដូច​កាល​ពុក​នៅពីក្មេង។

សម្ដេចតេជោ​បានបន្តថា ពេលកូនណាមួយមាន​កំហុស​ពួកកូន​ត្រូវ​ជាប់​វិន័យ​ទាំង​អស់​គ្នា​ដោយ​អង្គុយ​អាន​សៀវ​ភៅទាំ​ងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នា ដើម្បី​ជៀស​វាង​ជាប់​វិន័យទាំងអស់គ្នា។

សម្ដេចតេជោ​បានបញ្ជាក់ថា៖«ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុកទៅសរសេរវិន័យ​បិទ​ក្នុង​បន្ទ​ប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ ម៉ានិត ម៉ានី ម៉ាលី គឺ (ចេញ​ពី​ផ្ទះ ៥០០ម៉ែត្រត្រូវប្រាប់បង ណាហ្រ្គា និង សុខហ៊ា និងចាយលុយលើស 100 France ត្រូវសុំ​ការ​អនុញ្ញាត​ពីសុខហ៊ា)»។

សម្ដេចថ្លែងថា៖«ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមាន ម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើក​លែងតែ ម៉ាណែតពុកសរសេរវិន័យ (ដើរឃ្លាតពីផ្ទះ ៥០០ ម៉ែត្រត្រូវសុំអុំ ចាយលុយលើស ៥០ដុល្លារត្រូវសុំពីអុំ) ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេង និង​ត្រូវ​បិទ​ភ្លើងបិទម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង»។

សម្ដេចតេជោ​បាន​ថ្លែងថា ពុកម៉ែសូមអរគុណកូនៗដែលជាង ២០ ឆ្នាំមុនបាននិយាយ​ជា​មួយ​គ្នា​ដែល​ពុក​បានលួចស្តាប់ឮ ម៉ានិតនិយាយថា ប្រាប់ទាំងអស់គ្នាថា (ពុកម៉ែ តឹងតែង​ចំពោះ​ពួក​យើង​គឺ​ចង់​ឲ្យយើងល្អ)។ ពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តី និងមានកូនព្រមទាំង​ចេញ​ដឹក​នាំប្រទេស ឬចូលរួមក្នុងការងារបម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ តែពុកនៅរង់​ចាំ​ធ្វើ​ជា​ថ្ម​សំលៀង​សម្រាប់​ពួក​កូនតទៅទៀត។

សម្ដេចតេជោបានផ្ដាំទៅ​កូនៗរបស់សម្ដេចថា ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះ​បណ្តាល​អប់រំ​កូន​ៗ​ដែល​ជា​ចៅ​របស់ពុកម៉ែតាមរបៀបពុកម៉ែតទៅទៀតពិសេសផ្តោតលើគុណធម៌ ចរិយាធម៌ សីល​ធម៌​ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅ​រប​ស់ពុក​ម៉ែ​ជា​ចៅ​ល្អហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm