រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ

2021/11/26 06:27:40 pm        290

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្រសួងពាណិជ្ជកម្ម ក្រោយចប់កិច្ចប្រជុំបានឲ្យទូរទស្សន៍ព័តមាន ប៊ីធីវី ដឹងថា ក្រោយស្តាប់​សេចក្តី​រាយការណ៍​នានារបស់លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងឯកឧត្តម​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ដែលកម្ពុជា​នឹងទទួលបានពីសេចក្តី​ព្រាង​ច្បាប់ ស្តីពីការអនុម័តយល់ ​ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ដែល​ក្នុងនោះ​រួមមាន ​ការទទួលបាននីតិវិធី ​ពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច និងការបង្ហាញ​ពី​ការប្តេជ្ញា​ចិត្តក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីរួមចំណែក​ដ៏សំខាន់ដល់ការពង្រឹងយន្តការ​ដោះស្រាយវិវាទ​ក្នុងក្របខ័ណ្ឌអាស៊ាន។

សម័យប្រជុំពេញអង្គ រដ្ឋសភា បានអនុម័តយល់ព្រមទាំងស្រុងដោយមិនមានការកែប្រែ​លើ​សេចក្តី​ព្រាង​ច្បាប់មួយនេះ​ ដោយមានសំឡេង គាំទ្រ១០៤សម្លេង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គប្រជុំថា រដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជម្ម​ជា​សេនាធិការ ​តែងតែខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយ និង​អាណត្តិ​ប្រគល់ជូន​ដោយ​រាជរដ្ឋាភិបាល ​ជាពិសេសប្តេជ្ញា ខិតខំប្រឹងប្រឹងកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្ម និងសហការជាមួយអន្តរក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យឯកជន សំដៅធ្វើ​ឲ្យប្រសើរឡើង​នូវបរិយាកាសធុរកិច្ច ​បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តមសង្ឃឹមថា ច្បាប់នេះ នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គម ជាតិទាំងមូល និង​ជាពិសេសបង្ហាញ​ពីការប្តេជ្ញាចិត្ត ​និងតួនាទីរបស់កម្ពុជា ​ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសហគមន៍​អាស៊ានផងដែរ។

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា​ ពាក់ព័ន្ធសេចក្តីព្រាងច្បាប់នេះ អង្គប្រជុំបានសម្តែងការ​កោត​សរសើរ ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម ​ដែលបានកសាងច្បាប់ និង​បទដ្ឋាន​គតិយុត្តវិស័យ ពាណិជ្ជកម្ម និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តបន្ថែមទៀតរបស់​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ក្នុងការខិតខំធ្វើឲ្យប្រសើរ​ឡើងនូវបរិយាកាសធុរកិច្ច បង្កើតការងារ និងលើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ក៏ដូចជាការអនុវត្តកាតព្វកិច្ចនានា ​ក្រោមក្របខ័ណ្ឌតំបន់ និងសកល ស្របតាម​អាណត្តិផ្តល់​ជូនដោយប្រមុខរាជរដ្ឋាភិបាល៕

អត្ថបទ ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm