អ្នកជំនាញរបស់ UN បានចោទអ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ និងអំពើហិង្សាផ្លូវភេទ នៅហ្កាហ្សា

2025/03/14 12:36:35 am        68

តាមរយៈរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) នេះ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងថា អ៊ីស្រាអែលបានប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» លើពលរដ្ឋប៉ាឡេស្ទីន ដោយបានបំផ្លាញជាប្រព័ន្ធនូវកន្លែងថែទាំសុខភាពរបស់ស្ត្រី ក្នុងអំឡុងពេលមានជម្លោះ នៅតំបន់ហ្កាហ្សា និងបានប្រើប្រាស់អំពើហិង្សាផ្លូវភេទជាយុទ្ធសាស្ត្រសង្គ្រាម។

បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីស្រាអែល ប្រចាំនៅ UN ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានពណ៌នាការចោទប្រកាន់នៅក្នុងរបាយការណ៍នេះថា គ្មានមូលដ្ឋាន លម្អៀង និងខ្វះភាពគួរឲ្យជឿជាក់បាន។

គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់ UN លើដែនដីកាន់កាប់ប៉ាឡេស្ទីន ដែលរួមមានទីក្រុងហ្សេរុយសាឡិមខាងកើត និងអ៊ីស្រាអែល បានប្រាប់ឲ្យដឹងថា៖ «អាជ្ញាធរអ៊ីស្រាអែលបានបំផ្លាញផ្នែកនៃសមត្ថភាពបន្តពូជរបស់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ជាក្រុម ក្នុងនោះរួមទាំងការដាក់វិធានការដែលមានគោលបំណងការពារការបង្កកំណើត ជាប្រភេទមួយ ក្នុងចំណោមទម្រង់នៃអំពើប្រល័យពូជសាសន៍ដែលមានចែងនៅក្នុងលក្ខន្តិកទីក្រុងរ៉ូម និងអនុសញ្ញាប្រល័យពូជសាសន៍»។

គណៈកម្មាការបានឲ្យដឹងទៀតថា ដោយបន្ថែមពីលើការកើនឡើងនៃមរណភាពមាតា ដោយសារការរឹតត្បិត ក្នុងការទទួលបានការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត សកម្មភាពទាំងនោះស្មើនឹងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ដោយសារការសម្លាប់រង្គាល។

របាយការណ៍នេះ បានចោទប្រកាន់កងកម្លាំងសន្តិសុខរបស់អ៊ីស្រាអែលថា បានប្រើប្រាស់ការសម្រាតសម្លៀកបំពាក់ជាសាធារណៈ ដោយបង្ខំ និងការរំលោភបំពានផ្លូវភេទ ដែលជាផ្នែកមួយនៃនីតិវិធីប្រតិបត្តិការស្តង់ដាររបស់ពួកគេ ដើម្បីដាក់ទណ្ឌកម្មប្រជាជនប៉ាឡេស្ទីន បន្ទាប់ពីមានការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣។ អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm