​ជំនួយការលោក Orban៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងទៅបំពេញទស្សនកិច្ចនៅហុងគ្រី ឆាប់ៗនេះ

2025/03/14 01:48:42 am        72


នាយសេនាធិការរបស់លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសហុងគ្រី ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Orban បានអញ្ជើញលោក Netanyahu ឲ្យបំពេញទស្សនកិច្ច នៅហុងគ្រី កាលពីខែវិច្ឆិកាឆ្នាំមុន ដោយលោកបានធានាថា នឹងមិនការអនុវត្តតាមនោះឡើយ ចំពោះដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញមួយថ្ងៃមុននោះ ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

លោក Gergely Gulyas បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យោងទៅតាមគម្រោងបច្ចុប្បន្ន ទស្សនកិច្ចនោះ នឹងកើតមាននៅមុនបុណ្យ Easter (បុណ្យរំលឹកដល់ការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូ)។ នៅពេលដែលកាលបរិច្ឆេទត្រូវបានបញ្ជាក់ យើងនឹងប្រកាសឲ្យដឹង ដោយក្នុងករណីនេះ ត្រូវគិតគូរអំពីសុវត្ថិភាពសំខាន់បំផុត»។

ប្រជាជាតិអឺរ៉ុបមួយចំនួនផ្សេង បានលើកឡើងថា លោក Netanyahu នឹងត្រូវបានឃុំខ្លួន ប្រសិនបើលោកឈានជើងជាន់ដែនដីរបស់ពួកគេ។ រដ្ឋសមាជិកសហភាពអឺរ៉ុប (EU) ទាំងអស់ ក្នុងនោះរួមមានទាំងហុងគ្រីផងដែរ គឺជាសមាជិករបស់ ICC ដែលមានន័យថា ពួកគេតម្រូវឲ្យអនុវត្តតាមដីការបស់ស្ថាប័ននេះ។ លោក Orban ដែលជាអ្នកជាតិនិយមប្រកាន់ស្តាំ តែងតែមានជម្លោះជាមួយ EU ជុំវិញស្តង់ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅហុងគ្រី។

ICC បានចេញដីកាចាប់ខ្លួន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រាប់លោក Netanyahu និងអតីតប្រមុខការពារជាតិរបស់លោក ក៏ដូចជាមេដឹកនាំក្រុមហាម៉ាស លោក Ibrahim Al-Masri ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងជម្លោះ នៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        10
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm