ចិនយល់ឃើញថា វិស័យការទូតគឺជាមាគ៌ាឆ្ពោះទៅរកកិច្ចប្រជុំនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងរុស្ស៊ី

2025/03/14 02:09:23 am        111

នៅថ្ងៃព្រហស្បតិ៍នេះ ចិននិយាយថា ខ្លួនគាំទ្រការប្រើប្រាស់មធ្យោបាយនយោបាយ និងការទូត ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដរាបណាវានៅតែមាន រយៈពេល ១ថ្ងៃប៉ុណ្ណោះ មុនពេលទីក្រុងប៉េកាំងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំត្រីភាគីជាមួយរុស្ស៊ី និងអ៊ីរ៉ង់ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជំនួបនៅក្នុងទីក្រុងប៉េកាំង គឺជាកិច្ចខិតខំការទូតថ្មីបំផុតរបស់ចិន ក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួល បង្កើតលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមឡើងវិញកិច្ចចរចា និងកិច្ចពិភាក្សាលើបញ្ហានុយក្លេអ៊ែរ ។

គួរឲ្យដឹងថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់កាន់តែស៊ីជម្រៅខ្លាំង ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ក្នុងនោះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំង ២ កាលពីខែមករា ។ ពួកគេមានទំនាក់ទំនងល្អប្រសើរជាមួយចិនផងដែរ ។

ជំនួបនៅថ្ងៃសុក្រស្អែកនេះដែរ កើតមានឡើងបន្ទាប់ពីជំនួបបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ក្រោយពីក្រុមឃ្លាំមើលនុយក្លេអ៊ែរ UN គឺទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ព្រមានថា អ៊ីរ៉ង់នឹងពង្រីកស្តុកអ៊ុយរ៉ានីញ៉ូមរបស់ពួកគេ ខិតជិតដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរ ។ 

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានច្រានចោលការប៉ុនប៉ងផលិតអាវុធនុយក្លេអ៊ែរ ហើយពួកគេនិយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងបុព្វហេតុសន្តិភាពប៉ុណ្ណោះ ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm