ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការប្រមូលពន្ធរបស់សហរដ្ឋអាមេរិកលើផលិតផលចិនពុំរួមចំណែកដល់អ្វីដែលគេហៅថា "សន្តិសុខជាតិ" ហើយក៏ពុំបានជួយដល់ឧស្សាហកម្មក្នុងស្រុករបស់សហរដ្ឋអាមេរិកដែរ ប៉ុន្តែគ្រាន់តែបង្ហាញពីឯកតោភាគីនិយម គោលនយោបាយគាំពារនិយម និងការអនុវត្តការគំរាមកំហែងរបស់សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក ហ៊ើយ៉ុងឈាន(He Yongqian) បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មិនចំពោះថាការដំឡើងពន្ធក្នុងជំពូក ៣០១ ឬជំពូក ២៣២ទេ ជំពូកទាំងនោះបានសម្រេចរួចហើយ ដោយយន្តការដោះស្រាយវិវាទក្នុងអង្គការពាណិជ្ជកម្មពិភពលោកក្នុងការបំពានច្បាប់ពាណិជ្ជកម្មពហុភាគី ។

ទាក់ទងនឹងការដំឡើងពន្ធ២៥%របស់រដ្ឋបាលអាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលចូលជាធរមានរួចហើយ លោកបានរំលឹកឡើងវិញនូវជំហររបស់ប្រទេសចិន ចំពោះការដំឡើងពន្ធក្នុងជំពូក២៣២របស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យបាននិយាយថា ប្រទេសចិនបានរក្សាយ៉ាងខ្ជាប់ខ្ជួនថា ការដំឡើងពន្ធទាំងនេះ ដែលត្រូវបានដាក់ក្រោមការក្លែងបន្លំនៃ "សន្តិសុខជាតិ" គឺជាទម្រង់នៃលទ្ធិឯកតោភាគីនិយម និងគាំពារនិយម។

លោកបាននិយាយថា "ប្រទេសចិន រួមជាមួយប្រទេសជាច្រើនទៀត ប្រឆាំងយ៉ាងដាច់ខាតចំពោះវិធានការទាំងនេះ ហើយជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលវិធានការជំពូកទី២៣២ ស្តីពីដែកថែប និងអាលុយមីញ៉ូមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕