[BREAKING NEWS ]អ្នកដំណើរត្រូវបានជម្លៀសចេញតាមស្លាបយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បន្ទាប់ពីម៉ាស៊ីនឆេះនៅអាកាសយានដ្ឋាន Denver

2025/03/14 05:54:53 pm        162

អ្នកដំណើររាប់សិបនាក់ត្រូវបានបង្ខំឱ្យដើរលើស្លាបយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines នៅឯអាកាសយានដ្ឋានអន្តរជាតិ Denver ខណៈពួកគេត្រូវបានជម្លៀសចេញពីយន្តហោះ បន្ទាប់ពីម៉ាស៊ីនមួយបានឆេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ស្ដាហ៍នេះ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ American Airlines Flight 1006 ដែលជាយន្តហោះ Boeing 737-800 កំពុងធ្វើដំណើរទៅកាន់ តំបន់ Dallas-Fort Worth នៃរដ្ឋ Texas ពីទីក្រុង Colorado Springs ដោយមានដំណើរ ១៧២ នាក់ និងក្រុមអាកាសយានិក៦ នាក់នៅលើនោះ បានបង្វែរផ្លូវទៅក្រុង Denver នៅម៉ោង ៥:១៥នាទី ល្ងាច ម៉ោងក្នុងស្រុក បន្ទាប់ពីអាកាសយានិក បានរាយការណ៍ពីការ "រំញ័រម៉ាស៊ីន" ។ សេចក្តីថ្លែងការណ៍បានបន្តថាបន្ទាប់ពីចុះចត ម៉ាស៊ីនបានឆេះ។

អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Denver បានប្រាប់ទូរទស្សន៍ CNN ថា យន្តហោះបានមកដល់ច្រកទ្វារ C38 ជាកន្លែងដែលម៉ាស៊ីនយន្តហោះបានឆេះ។ អ្នកនាំពាក្យដដែលបាននិយាយថា ភ្លើងត្រូវបានពន្លត់ ហើយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកអ៊ែរឡាញ មួយរូបបានប្រាប់ទូរទស្សន៍ CNN ថា អ្នកដំណើរ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm