ពលរដ្ឋអ៊ុយក្រែន និងរុស្ស៊ី មានមន្ទិលសង្ស័យ ជុំវិញសំណើបទឈប់បាញ់ ៣០ថ្ងៃរបស់អាមេរិក

2025/03/14 06:20:42 pm        112

ប្រជាជនអ៊ុយក្រែន និងរុស្ស៊ី នៅតែមានចិត្តងឿងឆ្ងល់ និងសង្ស័យនៅថ្ងៃព្រហស្បតិ៍ (១៣ មីនា) សប្ដាហ៍នេះ ទៅលើសំណើបទឈប់បាញ់ដែលអាមេរិកបានស្នើឡើង បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Vladimir Putin ដែលថា រុស្ស៊ីគាំទ្រសំណើរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែត្រូវធ្វើការបន្ថែមទៀតលើសេចក្ដីលម្អិត។

ពេលវេលានៃសំណើបទឈប់បាញ់នេះកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការវាយប្រហារយានដ្រូនដ៏ធំបំផុតមួយតបតគ្នា រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានធ្វើឱ្យអ្នកស្រុកមិនសូវទុកចិត្តពីភាពស្មោះត្រង់រវាងភាគីទាំងពីរ លើផែនការបទឈប់បាញ់។ ទោះបីជាមានការខកចិត្តយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋទាំងសងខាងសង្ឃឹមថា សន្តិភាពអាចសម្រេចបាន។

លោក Putin បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានយល់ព្រមជាមួយសំណើអាមេរិក ដើម្បីបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែថា បទឈប់បាញ់ណាមួយគួរតែនាំទៅរកសន្តិភាពយូរអង្វែង ហើយនឹងត្រូវដោះស្រាយរឹសគល់នៃជម្លោះ ខណៈព័ត៌មានលម្អិតសំខាន់ៗជាច្រើន ចាំបាច់ត្រូវកែតម្រូវឡើងវិញ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្ដែងក្ដីសង្ឃឹមថា វិមានក្រឹមឡាំងនឹងយល់ព្រមចំពោះសំណើរបស់អាមេរិក សម្រាប់បទឈប់បាញ់ ៣០ថ្ងៃ ដែលអ៊ុយក្រែនបានគាំទ្ររួចទៅហើយដើម្បីបញ្ចប់អ្វីដែលលោក Trump ហៅថា "ការបង្ហូរឈាម"៕


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm       
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        20
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm