ភ្លៀងកក់ខែលាយឡំជាមួយខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១១៣ខ្នង នៅស្រុកសង្កែ

2025/03/14 06:40:05 pm        239

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឱ្យក្រុមប្រតិបត្តិសាខាខេត្តដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុក និងមន្រ្តីការិយាល័យគ្រប់គ្រងគ្រោះមន្តរាយ ដោយមានការចូលរួមពីលោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យនិងវាយតម្លៃនៃផលប៉ះពាល់ ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងស្រុកមួយចំនួនដែលរងគ្រោះដោយ​ខ្យល់កន្ត្រាក់​បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១១៣ខ្នងផ្ទះ។

ក្នុងរបាយការណ៍ បានបង្ហាញថា ផ្ទះដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ទាំង ១១៣ខ្នងផ្ទះ ក្នុងនោះមាន៖ ១.ឃុំអូដំបង១ ប៉ះពាល់លើភូមិចំនួន៤ មានភូមិអូរស្រឡៅ ប៉ះពាល់ចំនួន ៥៩ខ្នង រលំទាំងស្រុង០១ខ្នង ផ្ទះប៉ះពាល់ធ្ងន់ធ្ងរ ២១ខ្នង និងប៉ះពាល់ដោយអន្លើចំនួន ៣៧ខ្នង- ភូមិសំរោងកោង ប៉ះពាល់ចំនួន ២៤ខ្នង រលំទាំងស្រុង០១ខ្នង ប៉ះពាល់ធ្ងន់ធ្ងរ ១៤ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០៩ខ្នង ,ភូមិវត្តចែង ប៉ះពាល់ធ្ងន់ធ្ងរចំនួន០៤ខ្នង និងប៉ះពាល់ដោយអន្លើ ១២ខ្នង ,និងភូមិអូរខ្ជាយ ប៉ះពាល់ធ្ងន់ធ្ងរចំនួន០២ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០៨ខ្នង។

២-ឃុំអូរដំបង២ ប៉ះពាល់០១ភូមិ គឺភូមិស្វាយធំ ប៉ះពាល់ធ្ងន់ធ្ងរចំនួន២ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០១ខ្នង។

៣-ឃុំវត្តតាមិម ប៉ះពាល់០១ភូមិ គឺភូមិអូរខ្ជាយ ប៉ះពាល់ធ្ងន់ធ្ងរចំនួន០១ខ្នង។

ក្នុងឱកាសចុះពិនិត្យតាមខ្នងផ្ទះនេះដែរ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក យ៉ាន ឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ​បាតុភូតធម្មជាតិ​ដែលអាចនឹងកើតឡើងជាយថាហេតុ​ និងត្រូវឆាប់រាយការណ៍មកអាជ្ញាធរដែនដី ដើម្បីក្រុមការងារ​ចុះជួយបានទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះទាំងអស់ ទទួលអំណោយមនុស្សធម៌ពីសាខាខេត្ត អនុសាខាស្រុក​ ក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ផងដែរ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        192
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm