តុលាការបង្គាប់រដ្ឋបាលលោក Trump ឱ្យដាក់បុគ្គលិករាប់ម៉ឺននាក់ដែលត្រូវបញ្ឃប់ ត្រឡប់មកកាន់តំណែងវិញ

2025/03/14 06:53:06 pm        73

ចៅក្រមសហព័ន្ធនៅរដ្ឋ California និងរដ្ឋ Maryland កាលពីថ្ងៃព្រហស្បតិ៍ (១៣ មីនា) បានចេញដីកាបង្គាប់ឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ប្រគល់តំណែងទៅឱ្យបុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់ ដែលបាត់បង់ការងារធ្វើឡើងវិញ។

សេចក្ដីសម្រេចនេះជាការវាយប្រហារយ៉ាងធំទៅលើកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump និងទីប្រឹក្សាមហាសេដ្ឋីរបស់ខ្លួន គឺលោក Elon Musk ក្នុងការបង្រួមការិយាធិបតេយ្យសហព័ន្ធ។ គួរឱ្យដឹងថា ទីភ្នាក់ងាររដ្ឋាភិបាលប្រឈមនឹងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃព្រហស្បតិ៍ ១៣ មីនា ដើម្បីដាក់ផែនការរបស់ខ្លួនសម្រាប់រលកទីពីរនៃការបញ្ឈប់បុគ្គលិក និងកាត់បន្ថយថវិការបស់ពួកគេ។

ចៅក្រមតំបន់អាមេរិក James Bredar នៅទីក្រុង Baltimore បានយល់ស្របជាមួយរដ្ឋចំនួន២០ ដែលដឹកនាំដោយអ្នកប្រជាធិបតេយ្យថា ភ្នាក់ងារចំនួន១៨ ដែលបានបណ្តេញនិយោជិតជាច្រើនចេញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានរំលោភលើបទប្បញ្ញត្តិដែលគ្រប់គ្រងការបញ្ឈប់បុគ្គលិកសហព័ន្ធ ដូច្នេះបុគ្គលិកដែលត្រូវបានបញ្ឈប់ ត្រូវតែឱ្យត្រឡប់ទៅកាន់តំណែងរបស់ពួកគេវិញ។

សេចក្ដីសម្រេចនេះ បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចៅក្រមអាមេរិកមួយរូបទៀតក្នុងទីក្រុង San Francisco បានបញ្ជាឱ្យទីភ្នាក់ងារប្រគល់តំណែងឱ្យបុគ្គលិកដែលត្រូវបានបញ្ឈប់ឡើងវិញ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចៅក្រមខ្វះអំណាចក្នុងការចេញសេចក្តីសម្រេចបែបនេះ ហើយថារដ្ឋបាលនឹង "វាយបកវិញភ្លាមៗ"៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm