ទូតវៀតណាម កោតសរសើរពីយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា ដែលឈានដល់បើកប្រទេសឡើងវិញ

2021/11/26 02:10:21 pm        387

ភ្នំពេញ ៖ លោកង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទួតថ្មីវៀតណាមប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាកសាំងបង្ការមេរោគកូវីដ១៩ ជូនដល់ប្រជាជនរបស់ ខ្លួនដោយមិនគិតថ្លៃ ហើយសម្រេចបានលទ្ធផលល្អប្រសើររហូតដល់បើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញនោះ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកហ៊ុយ តាំង បានលើកឡើងថា គោលនយោបាយដ៏ត្រឹមត្រូវ​របស់ប្រទេសកម្ពុជា ក្នុងការចាក់​វ៉ាក់​​សាំង​ជូនប្រជាពលរដ្ឋ និងបានបើកប្រទេសឱ្យដំណើរការទាំង​ស្រុង​ឡើងវិញនេះ គឺបានធ្វើឲ្យមានការទុកចិត្តរបស់​អ្នក​ទេសចរអន្តរជាតិ។

ជាមួយគ្នានោះលោកទួត បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិ​ការ​រវាង​ប្រទេសកម្ពុជា ​និងវៀតណាម​ ដែលអ្នកជិតខាងល្អ ​មិត្តភាពជាប្រពៃណី សហប្រតិបត្តិការ​លើ​គ្រប់វិស័យ ​និង​ស្ថិត​ថេរ​យូរ​អង្វែង​រវាង​ប្រទេសទាំងពីរ ដែលពីរមួយថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់តែមានការរីកចម្រើនយ៉ាងខ្លាំងខ្លាលើគ្រប់វិស័យនោះ។

មានប្រសាសន៍នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​ឃើញទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរមានការរីកចម្រើនជាលំដាប់ បើទោះបីប្រទេសទាំងពីរប្រឈម​នឹងវិបត្តិជំងឺកូវី១៩​យ៉ាង​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏ដោយក៏ប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អ និងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅ​មកទាំងខាងសម្ភារៈ ស្មារតី ក្នុងស្មារតីជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តល្អ និង​ជា​ដៃ​គូល្អ​ដដែល​នោះ​។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានលើកឡើងផងដែរអំពីថ្នាក់ដឹកនាំប្រទេសទាំងពីរ​តែងតែ​ជួប​ប្រាស្រ័យ​ទាក់ទង បាន​​​ផ្ញើសារ​ជាមួយគ្នា ​ដើម្បីអបអរសាទរ និងជូនពរគ្នាទៅវិញ​ទៅ​មកតាម​រយៈប្រព័ន្ធនិម្មិត ជាពិសេស​ការជួបមុខ​ផ្ទាល់​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ នៅទីក្រុងហាន់ណូយ ​កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២១។នៅក្នុងកិច្ចជំនួបនេះដែរ សម្តេចប្រធានព្រឹទ្ធសភាក៏បានគូសបញ្ជាក់ថា ព្រឹទ្ធសភា ​រដ្ឋសភាកម្ពុជា តែង​តែ​គាំទ្រ​ចំពោះ​រាល់កិច្ចព្រមព្រៀងកិច្ចសន្យា ​ដែលរាជរដ្ឋា​ភិបាល​កម្ពុជា​បានធ្វើជាមួយ​នឹង​រដ្ឋាភិបាលនៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​និងថែមទាំង​លើកទឹកចិត្ត​ដើម្បី​ឱ្យរដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរ ​ខិតខំធ្វើយ៉ាងណាសម្រេចឱ្យ​បានជា​ផ្លែផ្កា​នូវ​រាល់​កិច្ចព្រមព្រៀង និង​កិច្ច​សន្យា​ទាំងអស់នោះ ​ក្នុងគោលដៅដើម្បីជំរុញប្រទេសទាំងពីរឱ្យមានការរីកចម្រើនផងដែរ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm