ក្រុមអ្នកតវ៉ា បានសម្រុកចូលអគារ Trump Tower បន្ទាប់ពីការចាប់ខ្លួននិស្សិតបាតុករគាំទ្រប៉ាឡេស្ទីន

2025/03/14 06:59:28 pm        90

ហ្វូងមនុស្សរាប់រយនាក់បានសម្រុកចូលយ៉ាងតានតឹងទៅក្នុងបន្ទប់ទទួលភ្ញៀវនៃអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៣ មីនា) ដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួន និងការឃុំខ្លួននិស្សិតសាកលវិទ្យាល័យ Columbia University ឈ្មោះ Mahmoud Khalil ដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump មានបំណងនិរទេស ជុំវិញសកម្មភាពគាំទ្រប៉ាឡេស្ទីនរបស់និស្សិតរូបនោះ។

ការចាប់ខ្លួននិស្សិត Khalil ពីទីក្រុងញូវយ៉ក ដែលកំពុងស្ថិតក្រោមការឃុំឃាំងផ្នែកអន្តោប្រវេសន៍ក្នុងរដ្ឋ Louisiana កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន បានបង្កឱ្យមានការរិះគន់យ៉ាងទូលំទូលាយ និងការមិនពេញចិត្តជាច្រើន។

ក្រុមសំឡេងជ្វីហ្វដើម្បីសន្តិភាព បានប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មថ្ងៃព្រហស្បតិ៍នោះ ដោយនិយាយថា ខ្លួនបាននាំមនុស្សជាង ៣០០នាក់សម្រុកចូល និងកំពុងកាន់កាប់អគារ Trump Tower ដើម្បីសម្ដែងការបដិសេធទ្រង់ទ្រាយធំរបស់ពួកគេ ជុំវិញការចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនរូបនោះ ខណៈបាតុករកាន់ស្លាកសញ្ញាតវ៉ា ដែលសរសេរថា "ប្រឆាំងពួកណាហ្ស៊ី មិនមែននិស្សិត" និង "សេរីភាពប៉ាឡេស្ទីន"។

នាយកដ្ឋាននគរបាលញូវយ៉កនិយាយថា ការតវ៉ាមានភាពតានតឹង ហើយមនុស្សជិត ១០០នាក់ត្រូវបានចាប់ខ្លួន។ អគារ Trump Tower ដែលមានទីតាំងនៅតំបន់ Manhattan គឺជាកន្លែងអង្គការលោក Trump និងជាទីដែលលោកប្រធានាធិបតី Trump និងស្រ្តីទីមួយ លោកស្រី Melania Trump មានវីឡាផេនហៅស៍ (Penthouse) នៅទីនោះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm