អាជីវកម្មនៅអាមេរិក ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ ជុំវិញការគំរាមយកពន្ធ ២០០% លើស្រាអឺរ៉ុប

2025/03/14 07:35:59 pm        78

អាជីវកម្មរបស់សហរដ្ឋអាមេរិក ដែលនាំចូល ចែកចាយ និងលក់រាយស្រាសំប៉ាញបារាំង និងស្រាក្រហមអ៊ីតាលី បានព្រមានថា ការគំរាមដំឡើងពន្ធ ២០០% របស់លោកប្រធានាធិបតីអាមេរិក Donald Trump លើគ្រឿងស្រវឹងអឺរ៉ុប នឹងធ្វើឱ្យពួកគេជួបការលំបាក ព្រមទាំងមានផលប៉ះពាល់ធ្ងន់ធ្ងរលើអ្នកគ្រប់គ្នា។

លោក Trump បានអះអាងថា ការដំឡើងពន្ធនោះនឹង "អស្ចារ្យសម្រាប់អាជីវកម្មស្រាក្រហម និងស្រាសំប៉ាញនៅអាមេរិក"។ ប៉ុន្តែទោះយ៉ាងនេះក្ដី អ្នកនាំចូល និងអ្នកចែកចាយស្រា ព្រមទាំងអ្នកលក់រាយ និងម្ចាស់ភោជនីយដ្ឋានពេលរាត្រី បានប្រាប់សារព៏ត៌មានរ៉យទ័រថា ពួកគេនឹងត្រូវបង់ថ្លៃខ្ពស់ជាងមុន ដែលនាំទៅដល់ផលអាក្រក់ទាំងម្ចាស់អាជីវកម្ម និងអតិថិជន។

នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនផលិតគ្រឿងស្រវឹងមិនអាចលក់ដោយផ្ទាល់ទៅឱ្យអ្នកប្រើប្រាស់ បារកម្សាន្ត ឬភោជនីយដ្ឋានបានទេ ហើយផ្ទុយទៅវិញ អ្នកផលិតត្រូវតែលក់ទៅឱ្យអ្នកនាំចូល ឬអ្នកចែកចាយ ដែលលក់ផលិតផលនៅតាមទីតាំងទាំងនោះ។ នេះមានន័យថា ស្រាអ៊ឺរ៉ុបភាគច្រើនត្រូវបាននាំចូលដោយអ្នកនាំចូល និងចែកចាយរបស់អាមេរិកតូចៗប្រហែល ៤.០០០ស្ថាប័ន ដែលបន្ទុកពន្ធនឹងត្រូវទម្លាក់ទៅលើស្មាពួកគេ នេះបើតាមប្រធានសម្ព័ន្ធពាណិជ្ជកម្មស្រារបស់អាមេរិក ដែលតស៊ូមតិប្រឆាំងនឹងការយកពន្ធលើគ្រឿងស្រវឹង។

អាជីវករហាងស្រានៅទីក្រុងញូវយ៉ក បាននិយាយថា អាជីវកម្មអាមេរិកគឺជាអ្នកត្រូវបង់ពន្ធទាំងនេះ ហើយអាជីវកម្មអាមេរិកក៏ជាអ្នកត្រូវរងផលប៉ះពាល់ផងដែរ ប្រសិនបើអ្នកផ្គត់ផ្គង់ដំឡើងថ្លៃទំនិញដើម្បីរ៉ាប់រងការចំណាយ ហើយពួកគេបារម្ភថា អ្នកប្រើប្រាស់មិនទទួលយកតម្លៃខ្ពស់បែបនេះឡើយ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm