អង់គ្លេស​បង្កើន​ក្ដី​បារម្ភ​ជុំវិញ​វីរុស COVID-19 បម្លែង​ខ្លួន​ថ្មី​ដែល​អាច​គេច​វ៉ាក់សាំង​បាន

2021/11/26 06:54:00 pm        385

​អង់គ្លេស៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ​ខ្លួន​មាន​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី​ទើប​រក​ឃើញ​ថ្មី​ទៀត ដែល​កំពុង​ឆ្លង​រាតត្បាត​នៅ​អាហ្វ្រិក​ខាងត្បូង ​ដែល​អាចធ្វើ​ឲ្យ​ប្រសិទ្ធភាព​វ៉ាក់សាំង​ចុះ​ខ្សោយ និង​បង្អាក់​ដល់​ការ​វិវត្តន៍​ទូទាំង​ពិភពក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​រាតត្បាត​សកល​។​

​ទីភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​គេ​ហៅ​ឈ្មោះ​ថា ​B.1.1.529 ​មាន​ប្រូតេ​អ៊ី​ន​ខ្ពស់​ដែលខុស​ពី​វីរុស​កូ​រ៉ូ​ណា​ដើម ដែល​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 អាច​ទប់​ស្កាត់​ការ​ចម្លង​បាន​។ ក្រុម​មន្ត្រី​បាន​ហៅ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​មាន​ការប្រែប្រួល​លឿន​ទ្វេដង ដូចជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta បច្ចុប្បន្ន​ថា​ជា​វីរុស​ធ្ងន់ធ្ងរ​បំផុត​។ លោកស្រី Jenny Harries ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា នេះ​ជា​វីរុស​ប​ម្លែ​ង​ខ្លួន​មាន​ឥទ្ធិពល​បំផុត ដែល​យើង​បាន​ប្រយុទ្ធ​ប្រឆាំង​រហូតមកដល់​បច្ចុប្បន្ន ហើយ​ការស្រាវជ្រាវ​បន្ទាន់​កំពុង​ធ្វើឡើង​ ដើម្បី​សិក្សា​បន្ថែម​ទៀត​ឲ្យ​ដឹង​ពី​ភាព​ងាយ​ចម្លង ភាព​ធ្ងន់ធ្ងរ និង​ថា​តើ​វ៉ាក់សាំង​អាច​ទបស្កាត់​ការ​ចម្លង​វីរុស​នេះ​បាន​ច្រើន​ប៉ុណ្ណា​។​

វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ដើម​សប្ដាហ៍​នេះ ប៉ុន្តែ​ចក្រភព​អង់គ្លេស​បាន​ប្រញាប់​ប្រញាល់​ដាក់​ចេញ​វិធានការ​រឹតត្បិត ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ប្រទេសជិតខាង​ចំនួន​ ៥​ទៀត​ជា​ចំណាត់​ការ​ឆ្លើយតប​ឆាប់រហ័ស​ ខ្លាំង​ជាងវិធានការ​ទប់ស្កាត់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដ៏​មាន​ឥទ្ធិពល​បច្ចុប្បន្ន Delta៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        278
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        320
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        300

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm