ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក បានចេញរបាយការណ៍មួយនៅថ្ងៃសុក្រ (១៤ មីនា) នេះដោយនិយាយថា មនុស្សបន្ថែមប្រហែល ៦,៧លាននាក់ ត្រូវបានគេរំពឹងថានឹងភៀសខ្លួននៅជុំវិញពិភពលោកនៅចុងឆ្នាំក្រោយនេះ ពោលគឺនៅចុងឆ្នាំ២០២៦ ដោយសារបញ្ហាស្បៀងអាហារ ខណៈការកាត់បន្ថយជំនួយពីម្ចាស់ជំនួយសំខាន់ៗដូចជាសហរដ្ឋអាមេរិក បានចូលជាធរមាន។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីឆ្នាំមុនថា ចំនួនជនភៀសខ្លួនដោយបង្ខំនៅជុំវិញពិភពលោក មានច្រើនជាង ១១៧លាននាក់រួចទៅហើយ ហើយក៏បានព្រមានថា តួលេខនេះអាចកើនឡើងកាន់តែច្រើន។

អគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ទាំងនេះមិនមែនជាស្ថិតិនឹងថ្កល់ទេ ទាំងនេះគឺជាគ្រួសារដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីស្វែងរកទឹក អាហារ និងទីជម្រក ដោយសារពុំមានជំនួយគ្រប់គ្រាន់"។

ប្រទេសចំនួន២៧ គ្របដណ្ដប់ជិតមួយភាគបីនៃការភៀសខ្លួននៅទូទាំងពិភពលោក។ របាយការណ៍បានព្យាករថា ជិតមួយភាគបីនៃការភៀសខ្លួនថ្មីនឹងមកពីស៊ូដង់ ដែលជាទីតាំងវិបត្តិជនភៀសខ្លួនដ៏អាក្រក់បំផុតរបស់ពិភពលោក បន្ទាប់ពីសង្គ្រាមជិតពីរឆ្នាំ ខណៈមនុស្ស ១,៤លាននាក់ទៀត ត្រូវគេរំពឹងថាភៀសខ្លួនដោយបង្ខំពីមីយ៉ាន់ម៉ា៕