អភិបាលខណ្ឌឫស្សីកែវ នាំយកនូវឯកសណ្ឋានសង្រ្គោះពន្លត់អគ្គិភ័យជូនដល់មន្រ្តីជំនាញ

2025/03/14 10:09:51 pm        210

ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​កង​កម្លាំង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ ដែលជួយសង្គ្រោះប្រជាពលរដ្ឋជាប់ជាប្រចាំពេលមានហេតុការណ៍គ្រោះអគ្គិភ័យ ដូច្នេះរដ្ឋបាលខណ្ឌប្ញស្សីកែវ បាននាំយកនូវសម្ភារៈជាឯកសណ្ឋានសង្រ្គោះពន្លត់អគ្គិភ័យ ជូនដល់​មន្រ្តី​ជំនាញ​។

នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌប្ញ​ស្សីកែវ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងពន្លត់អគ្គិភ័យនៃ ការិយា​ល័យ​បង្ការ ​ពន្លត់អគ្គិភ័យ និងសង្គ្រោះ ប្រចាំការគោលដៅមូលដ្ឋានខណ្ឌឫ​ស្សីកែវ និងបាននាំយកនូវសម្ភារៈ​ជា ឯក​សណ្ឋាន​សង្រ្គោះ និងពន្លត់អគ្គិភ័យ ទឹកសុទ្ធ រួមជាមួយថវិការមួយចំនួនផងដែរ។

នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ, និង​ក្នុង​នាម​រដ្ឋបាល​ខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន បានបង្ហាញការស្ញប់ស្ញែង​ចំពោះ​វីរភាព​កង​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យទាំងអស់ ដែលកំពុងបំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ទាំង​កម្លាំង​កាយ​ចិត្ត​មិន​ខ្លាច​នឿយហត់យប់​ ឬថ្ងៃគ្មានពេលសម្រាក ទោះបីពេល​ខ្លះ​អាច​រង​របួស និង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្នុងពេលប្រតិបត្តិការសង្គ្រោះយ៉ាងណាក្តី គឺកងកម្លាំងយើងតែងចុះជួយទាន់ពេលវេលាភ្លាមៗ និង​មាន​ប្រសិទ្ធភាពដែលនេះជាការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។

ទន្ទឹមនឹងនេះ លោកអភិបាលខណ្ឌ ក៏បានសូមឲ្យបងប្អូន​កង​កម្លាំង​ទាំង​អស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្នុង​ពេលមានប្រតិបត្តិការសង្គ្រោះពន្លត់អគ្គិភ័យក្នុងមូលដ្ឋាន៕ អត្ថបទ៖ កុម្ភៈ

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm