កម្ពុជាប្ដេជ្ញាបន្តការប្រយុទ្ធ នឹងជំងឺអេដស៍ឱ្យសម្រេចគោលដៅ ៩៥-៩៥-៩៥-នៅឆ្នាំ២០២៥

2021/11/26 07:18:37 pm        591

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាប្ដេជ្ញាបន្តការប្រយុទ្ធ នឹងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ។

តាមរយៈសារលិខិតចុះថ្ងៃទី២៤ ខែវិច្ឆិកា សម្រាប់ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាស្ទើរតែសម្រេចគោលដៅ ៩៥-៩៥-៩៥ ទាំងស្រុងរួចទៅហើយ នៅឆ្នាំកន្លងទៅ ទោះបីជាឋិតនៅក្នុងបរិបទ នៃការគំរាមកំហែង នៃមេរោគកូវីដ-១៩ យ៉ាងណាក៏ដោយ។ ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងចរន្តជាតិនៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។

សម្តេចតេជោ បានជំរុញឱ្យមានការរួមគ្នាខិតខំថែមទៀតក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិនទាន់មកទទួលសេវាព្យាបាល និងក្នុងការបញ្ចៀសកុំឱ្យមានការ​បោះបង់​ការ​ព្យាបាល របស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់​ ចំនួនប្រមាណ១ម៉ឺន២ពាន់នាក់។

ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ ឃុំ-សង្កាត់ ត្រូវតែដើរតួនាទីនាំមុខជាអ្នក​សម្របសម្រួល​កម្មវិធីបង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ ដូចជាក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម។ ដើម្បីឈានទៅសម្រេចជោគជ័យ នៃការបង្ការទប់ស្កាត់ការរីករាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបានជិតស្និទ្ធ​ជាមួយប្រតិបត្តិករ ព្រមទាំង​ជាមួយសហគមន៍ នៃប្រជាជនគន្លឹះទាំងអស់​ ក្នុងការផ្សព្វផ្សាយសារសុវត្ថិភាព នៃការរួមភេទ​ដូចជាការប្រើប្រាស់ស្រោមអនាម័យកម្មវិធី PrEP ឬ PEP ឬការធ្វើតេស្តរកមេរោគអេដស៍ ដោយ ខ្លួនឯងជាដើម។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងស្មារតីឈានទៅសម្រេចគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ ២០២៥ គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល ផ្តោតលើវិធានការបញ្ចប់វិសមភាព បញ្ចប់​អេដស៍ និងបញ្ចប់ជំងឺរាតត្បាត ដោយពង្រីកអត្រាគ្របដណ្ដប់សេវាថែទាំព្យាបាល ព្រមទាំងផ្តល់​ភាពងាយស្រួល ដល់អ្នកផ្ទុកមេរោគអេដស៍ ឱ្យមកទទួលទាំងសេវានេះ​ ទាំងផលប្រយោជន៍ នៃ​កម្មវិធីគាំពារសង្គម ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។

សម្តេច ក៏បានអំពាវនាវដល់អង្គការដៃគូអន្តរជាតិ ឱ្យជួយគាំទ្រការពង្រឹងប្រព័ន្ធជាតិ តាមរយៈការ បន្តផ្តល់ជំនួយហិរញ្ញវត្ថុ ​និងបច្ចេកទេសក្នុងការងារឆ្លើយតបមេរោគអេដស៍​ និងជំងឺអេដស៍ ក្នុងប្រទេសកម្ពុជា ​ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើ​មេរោគ​អេដស៍​ឱ្យបានតាមកាលកំណត់៕

អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm