អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី៖យុទ្ធសាស្ត្រយោធារបស់ EU មានគោលបំណងបង្កសង្រ្គាម

2025/03/14 10:24:07 pm        73

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថា ផែនការបង្កើនយោធាសម្រាប់អឺរ៉ុប ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ត្រូវបានរៀបចំឡើង ដើម្បីបង្ក សង្រ្គាម។

អ្នកស្រីបាននិយាយថា៖«គ្រឿងសព្វាវុធនៃបណ្តាប្រទេសដែលបាត់បង់សមត្ថភាពប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងយ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមប្រវត្តិសាស្ត្រ នេះតែងតែត្រូវបានគេនិយាយសំដៅថា ជាការបង្កសង្គ្រាម»។

អ្នកស្រី Zakharova បាននិយាយថា ផែនការនេះ មានន័យថា «ញុះញង់ឲ្យមានសង្រ្គាម» នៅលើទ្វីប     អឺរ៉ុប។

កាលពីថ្ងៃទី ០៤ ខែមីនា ប្រធានគណៈកម្មការអឺរ៉ុប (EC) អ្នកស្រី Ursula von der Leyen បានបញ្ជាក់ថា លោកស្រី បានបង្ហាញជូនថ្នាក់ដឹកនាំសហភាពអឺរ៉ុបនូវសំណើ ដើម្បីស្តារសហភាពអឺរ៉ុបឡើងវិញ ជាមួយនឹងថវិកាចំនួន ៨០០ ពាន់លានអឺរ៉ូ។ ផែនការរបស់គណៈកម្មការអឺរ៉ុប តម្រូវឲ្យខ្ចីរហូតដល់ ១៥០ ពាន់លានអឺរ៉ូ ពីទីផ្សារមូលធនដោយ EC សម្រាប់ការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់បណ្តារដ្ឋ EU ក្រោមលក្ខខណ្ឌ ដែលពួកគេរួមគ្នាទិញអាវុធ នៅក្នុងទ្វីបអឺរ៉ុប។

មូលនិធិនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការផលិតប្រព័ន្ធការពារដែនអាកាស នៅសហភាពអឺរ៉ុប និងសព្វាវុធសម្រាប់អ៊ុយក្រែន។ លើសពីនេះទៀត គណៈកម្មការអឺរ៉ុប បានស្នើឲ្យប្រទេសនានា បង្កើនការចំណាយលើវិស័យការពារជាតិបច្ចុប្បន្នរបស់ខ្លួនចំនួន១,៥ % ដើម្បីរៃអង្គាសប្រាក់ចំនួន ៦៥០ ពាន់លានអឺរ៉ូ សម្រាប់ការផលិតសព្វាវុធ។

កាលពីថ្ងៃទី ០៧ ខែមីនា កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប បានអនុម័តផែនការយោធា ដែលមានគោលបំណងផ្តល់ឲ្យសហភាពអឺរ៉ុបនូវការការពារគ្រប់ជ្រុងជ្រោយដោយឯករាជ្យ។ ប្រភពនៃហិរញ្ញប្បទាន មិនទាន់ត្រូវបានបញ្ចប់ នៅឡើយទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm