តើសង្រ្គាមពាណិជ្ជកម្មរបស់លោក Trump អាចរាលដាលពិបាកគ្រប់គ្រងយ៉ាងដូចម្ដេច?

2025/03/14 10:55:52 pm        70

វាបានចាប់ផ្តើមជាមួយនឹងគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ប៉ុន្តែសង្រ្គាមពាណិជ្ជកម្ម កំពុងរាលដាលយ៉ាងលឿនរហ័ស ហួសពីការត្រឹមតែកាតព្វកិច្ចបង់ពន្ធនាំចូល ទៅជាសមរភូមិសងសឹកគ្នាកាន់តែទូលំទូលាយឡើងៗ។ កម្រិតពន្ធ ២៥ភាគរយរបស់ប្រធានាធិបតី Donald Trump លើប្រទេសកាណាដា បានធ្វើឲ្យថ្នាក់ដឹកនាំនៅទីនោះអាក់អន់ចិត្ត រហូតដល់ខេត្ត Ontario បានយកស្រាអាមេរិកចេញពីធ្នើរក្នុងហាងនានា។

អិភិបាលខេត្ត Ontario លោក Doug Ford ថែមទាំងបានគំរាមដំឡើងថ្លៃ ឬអាចបញ្ឈប់ទាំងស្រុង សម្រាប់ថាមពលអគ្គិសនីដែលបញ្ជូនទៅកាន់រដ្ឋចំនួន ៣ របស់សហរដ្ឋអាមេរិក ដោយបង្កើននូវហានិភ័យនៃការចំណាយលើថ្លៃអគ្គិសនីខ្ពស់ ឬអាចលែងមានចរន្តអគ្គិសនីប្រើប្រាស់តែម្ដង។ ការធ្វើបែបនោះបានធ្វើឲ្យលោក Trump ខឹងសម្បាយ៉ាងខ្លាំងដែលលោកបានប្តេជ្ញាយ៉ាងខ្លីថា នឹងយកពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិកទាំងអស់ ៥០ភាគរយ មុនបង្ហាញការត្រជាក់ចិត្តបន្តិចក្រោយមក។ 

ប៉ុន្តែកាលថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំនឹងផ្លាស់ប្ដូរគោលជំហរអ្វីទាំងអស់ ជុំវិញពន្ធអាលុយមីញ៉ូម ដែក និងរថយន្តរបស់កាណាដា»។ ការថ្លែងរបស់លោកនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនកិច្ចប្រជុំ រវាងមន្ត្រីអាមេរិក និងកាណាដា ស្តីពីពាណិជ្ជកម្ម។

ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឲ្យដឹងថា ប្រទេសកាណាដាបានស្នើសុំពិគ្រោះយោបល់ជាមួយ WTO ជុំវិញពន្ធរបស់សហរដ្ឋអាមេរិកលើដែកថែប និងអាលុយមីញ៉ូម។ កាណាដាអះអាងថា ពន្ធនេះបំពានច្បាប់ពាណិជ្ជកម្ម។ អ្នកជំនាញជាន់ខ្ពស់ នៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ លោកស្រី Mary Lovely បាននិយាយយ៉ាងខ្លីថា៖ «ហ្គេមនេះបានរាលដាលចូលទៅតំបន់ផ្សេងទៀតហើយ»។ 

នេះមិនមែនគ្រាន់តែជាសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងកាណាដាប៉ុណ្ណោះទេ។ ប្រទេសចិនបានឆ្លើយតបទៅនឹងការដំឡើងពន្ធ ១០ភាគរយដំបូងរបស់លោក Trump នៅក្នុងខែកុម្ភៈ ដោយប្រកាសពន្ធសងសឹក ក៏ដូចជាការត្រួតពិនិត្យការនាំចេញថ្មី និងដោយបានបន្ថែមម្ចាស់ក្រុមហ៊ុន Calvin Klein PVH Group ទៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាល។ 

ចំណែកសហភាពអឺរ៉ុប កាលពីថ្ងៃពុធ (ទី១២ ខែមីនា) បានតបតការដំឡើងពន្ធដែកថែប និងអាលុយមីញ៉ូមរបស់លោក Trump ដោយផ្តោតលើខោខូវប៊យ ទូក និងស្រាវីស្គីរបស់អាមេរិក ដែលធ្វើឲ្យឧស្សាហកម្មស្រារបស់អាមេរិកមានការខកចិត្តយ៉ាងខ្លាំង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm