ពលរដ្ឋកាណាដាចង់ចូលរួមជាមួយ EU ក្រោយលោក Trump ប៉ុនប៉ងយកប្រទេសនេះជា «រដ្ឋទី៥១»

2025/03/14 11:05:01 pm        121

ប្រជាជនកាណាដាបាននិយាយថាពួកគេចង់ចូលរួមជាមួយសហភាពអឺរ៉ុប (EU) បន្ទាប់ពីមានការប៉ុនប៉ងរបស់លោក Donald Trump ដែលចង់ធ្វើឲ្យប្រទេសនេះក្លាយជា «រដ្ឋទី៥១ របស់សហរដ្ឋអាមេរិក»។

អ្នកនាំពាក្យរបស់ EU បាននិយាយថា ប្លុកពេញចិត្តនឹងការចាប់អារម្មណ៍នេះ ប៉ុន្តែបានចង្អុលបង្ហាញថា ការក្លាយជាប្រទេសអឺរ៉ុប គឺជាចំណុចចាប់ផ្តើម សម្រាប់សិទ្ធិទទួលបាន។

គំនិតដែលទីក្រុង Ottawa គួរតែចូលរួមជាមួយទីក្រុងប្រ៊ុចសែល ត្រូវតំណាងឲ្យភាពប្រាកដប្រជាតែពាក់កណ្តាលប៉ុណ្ណោះពីអ្នកអត្ថាធិប្បាយមួយចំនួន ខណៈដែលវិធានការដំឡើងពន្ធ និងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Trump ជំរុញឲ្យភាគីទាំង២ កាន់តែខិតជិតគ្នា។

នៅពេលដែលស្ថាប័នស្ទង់មតិ Abacus Data ដាក់សំណួរទៅកាន់ជនជាតិកាណាដា កាលពីចុងខែកុម្ភៈ ៤៤ភាគរយ បានឆ្លើយថា បាទ/ចាស ប្រទេសកាណាដាគួរតែចូលរួមជាមួយប្លុកដែលមានសមាជិក ២៧ប្រទេសនេះ។ ចំណែកសារព័ត៌មាន Politico រាយការណ៍ថា ច្រើនជាង ៤៦ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិ បានសម្តែងការគាំទ្រដោយទូទៅ សម្រាប់ការចូលរួមជាមួយប្លុកនេះ។

បើយោងតាមការស្ទង់មតិដែលបានចេញផ្សាយនៅសប្តាហ៍នេះ បានបង្ហាញថា មានតែ ៣៤ភាគរយនៃមនុស្សដែលត្រូវបានសាកសួរចំនួន ១.៥០០នាក់ប៉ុណ្ណោះ បានជំទាស់នឹងគំនិតនេះ ដោយអ្នកនៅសល់ផ្សេងទៀត មិនទាន់សម្រេចចិត្តថា យ៉ាងណា។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ (ទី១២ ខែមីនា) អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោកស្រី Paula Pinho បាននិយាយពីលទ្ធផលនៃការស្ទង់មតិនេះថា៖ «វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ពីព្រោះសហភាពអឺរ៉ុប និងកាណាដា គឺជាដៃគូមានគំនិតដូចគ្នា ដែលចែករំលែកតម្លៃជាច្រើនជាមួយគ្នា និងក៏មានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏រឹងមាំជាមួយគ្នាផងដែរ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm