សម្តេចតេជោ៖ ២៥ឆ្នាំកន្លងទៅអាស៊ី-អឺរ៉ុបបានបោះជំហានឆ្ពោះទៅរកអនាគតមួយដែលភ្លឺថ្លាជាងមុន

2021/11/26 07:34:55 pm        488

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ២៥ឆ្នាំកន្លងទៅនេះ ភាពជាដៃគូអាស៊ី-អឺរ៉ុប បានបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុន។ វឌ្ឍនភាព និងសមិទ្ធផលជាច្រើនត្រូវបានASEMបង្កើតឡើង។

ក្នុងពិធីបិទកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ​ដែលជាប្រធានកិច្ចប្រជុំ បានសម្ដែងការពេញចិត្ត​ចំពោះ​វឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក ពិសេសគឺការប្តេជ្ញាចិត្ត​លើក​កម្ពស់ បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលគេកាន់តែ​ត្រូវការ​ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ​ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។

សម្ដេចតេជោ បានបញ្ជាក់ថា ពិតណាស់ការគោរពគ្នាទៅវិញទៅមក ​ការយោគយល់គ្នាទៅវិញទៅ មក និងការជឿទុកចិត្តគ្នា ​គឺជាគោលការណ៍នាំផ្លូវសម្រាប់ពហុភាគីនិយម។

សម្តេចតេជោ បានបញ្ជាក់ថា កិច្ចប្រជុំបានលើកឡើងអំពីបញ្ហាប្រឈម ​ដែលមិនធ្លាប់កើតមានពី មុនមក​ ដោយបណ្តាលមកពីជំងឺកូវីដ-១៩ ​ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និង​វិបត្តិសេដ្ឋ កិច្ច-សង្គម។​ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ​កិច្ចប្រជុំបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជា​កូន​សោរគន្លឹះ។ ដូច្នេះ ការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើក​កម្ពស់​សាមគ្គី​ភាពរវាងរដ្ឋ និងរដ្ឋគួរតែជាអាទិភាព។ ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួម។

ក្នុងន័យនេះ កិច្ចប្រជុំបានសម្តែងនូវការគាំទ្រចំពោះ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្តេជ្ញាការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដោយរលូន និងគ្មានការ រាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាព ​នៃការបើកឡើងវិញនូវវិស័យ ទេសចរណ៍​ប្រកប​ដោយសុវត្ថិភាព ​និងទំនួលខុសត្រូវ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំ ភាគច្រើន ​ក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និង​កម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដី ស្របតាមកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ស្តីពី ១៥ អាកាសធាតុ។ ក្នុងន័យនេះ ​ការផ្ដល់ជំនួយបច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់ប្រទេសកំពុងអភិវឌ្ឍ ត្រូវតែជាអាទិភាពមួយ៕

អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm