លោក Trump ហៅ EU ថា «អាក្រក់» ខណៈអង្គុយក្បែរអគ្គលេខាធិការអង្កការណាតូ

2025/03/14 11:13:53 pm        77

ប្រធានាធិបតី Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) បានហៅសហភាពអឺរ៉ុប (EU) ថា «អាក្រក់» ខណៈពេលដែលកំពុងអង្គុយក្បែរអគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte។

លោក Trump បានត្អូញត្អែរ អំពីការយកពន្ធខ្ពស់លើរថយន្តផលិតដោយសហរដ្ឋអាមេរិក នៅអឺរ៉ុប និងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌របសសហភាពអឺរ៉ុប (EU) កាលពីខែកញ្ញា ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Google បង់ប្រាក់ពិន័យរាប់ពាន់លានលើបញ្ហារំលោភលោភលើទំនុកចិត្ត។

នៅឯការិយាល័យ Oval Office លោក Trump បាននិយាយថា៖ «យើងមិនបានលក់រថយន្តទៅអឺរ៉ុបឡើយ។ ខ្ញុំមានន័យថា ស្ទើរតែគ្មានរថយន្តរបស់យើង តែពួកគេលក់រថយន្តរាប់លានគ្រឿងឲ្យយើងវិញ។ ពួកគេមិនយកផលិតផលកសិកម្មរបស់យើងទេ។ តែយើងយកផលិតផលកសិកម្មរបស់ពួកគេ ដោយនេះវាដូចជាផ្លូវមួយធ្វើដំណើរឯកទិស។ សហភាពអឺរ៉ុបអាក្រក់មែនទែន»។ 

លោកប្រធានាធិបតីបានបន្ថែមថា៖ «ពួកគេប្តឹងក្រុមហ៊ុនរបស់យើង។ ក្រុមហ៊ុន Apple ត្រូវបានបង្ខំឲ្យបង់ប្រាក់ចំនួន ១៦ពាន់លានដុល្លារលើករណី ដែលដូចករណីដែលខ្ញុំបានឈ្នះ។ ពួកគេមិនគួរជួបប្រទះករណីបែបនេះឡើយ ប៉ុន្តែយើងមានអារម្មណ៍ថា ពួកគេត្រូវជួបករណី ហើយពួកគេបានបញ្ចប់ដោយការសម្រេច និងចៅក្រុមមិនមានយុត្តធម៌។ ពួកគេប្តឹងក្រុមហ៊ុន Google ពួកគេប្តឹងក្រុមហ៊ុន Facebook ពួកគេប្តឹងក្រុមហ៊ុនទាំងអស់នេះ ហើយពួកគេយកប្រាក់រាប់ពាន់លានដុល្លារពីក្រុមហ៊ុនអាមេរិក»។

លោក Trump បានរិះគន់ EU កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលលោកបានគំរាមដាក់ពន្ធ ២០០ភាគរយលើស្រា ស្រាសំប៉ាញ និងស្រាផ្សេងទៀតដែលនាំចូលពីអឺរ៉ុប ប្រសិនបើពួកគេមិនដកពន្ធលើស្រាវីស្គីទេនោះ។ សង្គ្រាមពាណិជ្ជកម្មជាមួយអឺរ៉ុប ត្រូវបានកើនឡើងកាលពីថ្ងៃពុធ នៅពេលដែលពន្ធ ២៥ភាគរយរបស់លោក Trump លើដែកថែប និងអាលុយមីញ៉ូម បានចូលជាធរមាន ដែលនាំឲ្យ EU សងសឹកយ៉ាងឆាប់រហ័សជាមួយនឹងវិធីសាស្រ្ត ២ជំហាន៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm