ពលរដ្ឋគោរពតាមការណែនាំរបស់ក្រសួងជំនាញការពារសុខភាព ពេលអាកាសធាតុចុះត្រជាក់

2021/11/26 07:51:03 pm        504

ភ្នំពេញ ៖ ខណៈអាកាសធាតុចុះត្រជាក់ជាបណ្តើរៗ ចាប់ពីពេលនេះ តទៅ ប្រជាពលរដ្ឋបានគោរពតាមការណែនាំរបស់ក្រសួងជំនាញ ដើម្បីការពារសុខភាព ពេលអាកាសធាតុចុះត្រជាក់ ជាពិសេសជំងឺកូវីដ-១៩។

ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ដើម្បី​ការ​ពារខ្លួន​កុំ​ឲ្យ​ឈឺ​ក្នុង​ពេល​អាកាស​ធាតុចុះត្រជាក់ គឺត្រូវទទួលទានអាហារ​ដែល​មាន​សាធាតុចិញ្ចឹម​គ្រប់គ្រាន់ ​ហាត់ប្រាណ​ ទៅ​ទិញ​សំលៀកបំពាក់​ក្រាស់ និងគោរពតាមការណែរបស់ក្រសួងជំនាញ ជាពិសេសវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ។

អ្នកលក់សំលៀកបំពាក់នៅម្តុំផ្សារបឹងកេងកង បានឲ្យដឹងដែរថា ការលក់អាវរងារនៅពេលនេះ​មិនសូវ​ដាច់​ដូច​ឆ្នាំ​មុន ពោលដោយសារឆ្នាំមុន នៅអំឡុងខែតុលាអាកាសធាតុចាប់ផ្តើមចុះត្រជាក់ មានអ្នកមកទិញច្រើន ប៉ុន្តែពួក​គាត់​រំពឹង​ទុក​ថា ចាប់ពីខែធ្នូតទៅនឹងមានអតិថិជនមកច្រើន ប្រសិនបើអាកាសធាតុចុះត្រជាក់ ដូចការព្យាករណ៍របស់​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម។

កន្លងទៅថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយ​បានបញ្ជាក់ថា កម្ពុជា​នឹងចាប់ផ្ដើមចុះត្រជាក់ ​ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ​ដល់សប្តាហ៍ទី៣ ខែធ្នូ និងពីសប្តាហ៍ទី៤ ​នៃខែធ្នូ ដល់ខែកុម្ភៈ​ ឆ្នាំ២០២២។ ​នៅក្នុងអំឡុងពេលនោះ អាកាសធាតុ​នឹង​ចុះត្រជាក់ ពីសីតុណ្ហភាពអប្បបរមាចន្លោះពី១៥ ទៅ២១អង្សាសេ ទៅតាម​តំបន់ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដណឹងស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុង​ប្រយ័ត្នការពារ​សុខភាពពេលអាកាសធាតុចុះត្រជាក់ ដោយក្រសួង​បានណែនាំ​ដូចជា៖ ត្រូវ​ស្លៀកពាក់​អាវក្រាស់ៗ រុំកនឹង​កន្សែង ពាក់មួកនិងស្រោមដៃរងារ ដើម្បី​ការពារ​កុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណ​ដោយចំហរ ​ធ្វើយ៉ាងណាឲ្យមាន​ការ​រក្សា​កំដៅ​ក្នុងខ្លួនជាធម្មតា។ចូលស្វែងរកការព្យាបាលវេជ្ជសាស្រ្ត​ នៅគ្រឹះស្ថានសុខាភិបាល ​ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម ​គ្រុនក្តៅ ក្អក ឈឺក ​និងឈឹសាច់ដុំ ​ឫសង្ស័យថា​ជាជំងឺកូវីដ-១៩ ជាដើម៕

អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm