មនុស្ស​រាប់​រយ​នាក់​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ពិធី​កាន់​មរណទុក្ខ​ជូន​ជនអន្តោប្រវេសន៍​ដែល​បាន​ស្លាប់​នៅ​ផ្លូវទឹក​អង់គ្លេស

2021/11/26 08:18:08 pm        529

​បារាំង៖ មនុស្ស​ប្រមាណ ២០០​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង Calais របស់​បារាំង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​រំឭក​ដល់​វិញ្ញាណ​ក្ខន្ធ​ជនអន្តោប្រវេសន៍​យ៉ាង​​ហោច​ណាស់​ ២៧​នាក់ដែល​បាន​ស្លាប់​ក្នុង​ពេល​ព្យាយាម​ឆ្លងកាត់​ផ្លូវទឹក​អង់គ្លេស ចូល​ទៅ​ក្នុង​ប្រទេស​នេះ​។ ​ហេតុការណ៍​ក្រឡាប់​លិច​ទូក​កាលពី​ថ្ងៃ​ពុធគឺជា​សោកនាដកម្ម​ដ៏​ធំ​ប​ផុត ​នៅ​ក្នុង​ផ្លូវទឹកនៅ​សមុទ្រ​ដ៏​គ្រោះថ្នាក់​ដែល​បាន​ខណ្ឌ​ចែក​រវាង​ប្រទេស​បារាំង​ និង​ចក្រភព​អង់គ្លេស​។

ការិយាល័យ​រដ្ឋ​អាជ្ញាធរ​បា​រាំងបាន​បើក​ការស៊ើបអង្កេត​លើ​ករណី​លិច​ទូកនេះ​ដោយ​និយាយ​ថា អ្នក​ស្លាប់​ទាំងនោះរួមមាន​បុរស​ចំនួន ១៧​នាក់, ស្ត្រី ៧នាក់ និង​ក្មេង​ប្រុស​ ២​នាក់ និង​ក្មេង​ស្រី​ម្នាក់។ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​អំពាវនាវ​ឲ្យប្រទេស​បារាំងយល់ព្រមនាំយក​មនុស្ស ​ដែល​បាន​ឆ្លងកាត់​ផ្លូវទឹក​ចូលទៅ​អង់គ្លេសត្រឡប់​ទៅវិញ​។ នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ផ្ញើលិខិត​ទៅកាន់ប្រធានាធិបតី​បារាំង Emmanuel Macron ដោយ​ដាក់ចេញ​នូវ​វិធានការ​ ៥ដំណាក់កាលដើម្បីជំរុញ​ និង​ព​ន្លឿ​ន​ឲ្យ​បាន​ឆាប់ ដើម្បី​ចៀស​វៀង​សោកនាដកម្ម​ដូច​កាលពី​ថ្ងៃ​ពុធ​ទៀត ជាទី​ដែល​ជនអន្តោប្រវេសន៍​ចំនួន ​២៧​នាក់​បាន​ស្លាប់​។

​ចំនួន​ជនអន្តោប្រវេសន៍​ដែល​ចេះតែ​កើនឡើង​ឥតឈប់ឈរ​ ដោយសារតែ​ការ​គេច​ចេញពី​ជម្លោះ​ឬ​ភាពក្រីក្រ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ូដង់ អ៊ីរ៉ាក់ អេ​រី​ទ្រី ឬតំបន់​ផ្សេងទៀតកំពុងប្រឈម​គ្រោះថ្នាក់​ខ្លាំង​ ក្នុង​ការឆ្លង​សមុទ្រ​ចេញពី​ប្រទេស​បារាំងក្នុង​ក្ដី​សង្ឃឹមថា នឹង​ទទួលបាន​សិទ្ធិជ្រកកោន ឬស្វែងរក​ឱកាស​សាង​អនាគត​រុងរឿង​នៅលើ​ទឹកដី​អង់គ្លេស​។ យោងតាម​ការប៉ាន់ប្រមាណ​របស់​អង្គការសហប្រជាជាតិ សោកនាដកម្ម​កាលពី​ថ្ងៃ​ពុធមិនមែនជា​ហេតុការណ៍​ខុស​ប្រក្រតី​ទេនៅក្នុង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ជាទី​ដែល​ឆ្នាំនេះមាន​មនុស្ស​ប្រមាណ ១,៦០០នាក់បាន​ស្លាប់​ ឬបាត់​ខ្លួន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm