យោធាថៃ៖ ទាហានមីយ៉ាន់ម៉ាដែលរងការវាយប្រហារប្រដាប់អាវុធ បានរត់ភៀសខ្លួនឆ្លងកាត់ព្រំដែន

2025/03/15 02:37:42 am        16

យោធាថៃ និយាយថា ក្រុមទាហានមីយ៉ាន់ម៉ា បានរត់ភៀសខ្លួនឆ្លងកាត់ព្រំដែនថៃនៅថ្ងៃសុក្រនេះ ក្រោយរងការវាយប្រហារពីក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានបណ្តេញពួកគេចេញពីមូលដ្ឋានឈរជើងរបស់ពួកគេ ។

មីយ៉ាន់ម៉ា បានញាំញីដោយសារសង្រ្គាមស៊ីវិល ក្រោយយោធារឹបអូសអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ ២០២១ ក្នុងនោះរបបសឹក បាននឹងកំពុងធ្វើសង្រ្គាមជាមួយអង្គការជនជាតិភាគតិចប្រដាប់អាវុធ និងបក្ខពួកគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

យោធាថៃ និយាយថា ក្រុមប្រដាប់អាវុធមកពីកងទ័ពរំដោះជាតិការ៉ែន(KNLA) បានវាយប្រហារមូលដ្ឋានយោធាខ្សែត្រៀមមុខ Pulu Tu នៅព្រឹកថ្ងៃសុក្រនេះ ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យោធាមីយ៉ាន់ម៉ា បានការពារមូលដ្ឋានទ័ព ប៉ុន្តែចុងក្រោយ កងទ័ព KNLA ដណ្តើមបានការគ្រប់គ្រងដោយជោគជ័យ ។ ទាហានមីយ៉ាន់ម៉ាជាច្រើននាក់ ត្រូវបានសម្លាប់ ហើយទាហានខ្លះទៀត បានរត់ភៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីថៃ ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះ ពុំបានបញ្ជាក់ពីចំនួនទាហានមីយ៉ាន់ម៉ាដែលត្រូវបានសម្លាប់នោះទេ ឬចំនួនទាហានមីយ៉ាន់ម៉ាដែលបានរត់ភៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅក្នុងខេត្ត Tak របស់ថៃ ប៉ុន្តែពួកគេនិយាយថា ពួកគេបានផ្តល់ជំនួយមនុស្សធម៌ដល់ទាហានមីយ៉ាន់ម៉ាទាំងអស់នេះ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm