កម្មករនៅតំបន់ភាគខាងជើងម៉ិកស៊ិក រាយការណ៍ពីភាពខ្សត់ខ្សោយការងារធ្វើ ពេលដែលការគំរាមកំហែងពន្ធអាមេរិកជិតមកដល់

2025/03/15 02:42:19 am        58

ក្រុមកម្មករដែលត្រូវបានធ្វើបទសម្ភាស៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ និយាយថា ភាពពុំច្បាស់លាស់ដែលប្រឈមមុខនឹងសេដ្ឋកិច្ចរបស់ទីក្រុងព្រំដែន Ciudad Juarez ជាមួយនឹងជម្លោះពន្ធរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិក បណ្តាលឲ្យមានកង្វះខាតការងារធ្វើនៅក្នុងឧស្សាហកម្មរោងចក្រ ។

ក្រុមកម្មករពន្យល់ថា ដើម្បីស្វែងរកការងារធ្វើនៅតាមរោងចក្រ ពួកគេត្រូវការតម្រង់ជួរឲ្យបានមុនគេនៅពេលព្រឹក នៅក្រៅរោងចក្រ រង់ចាំសំណាងមកដល់ ក្រែងទទួលបានការជួលឲ្យចូលបម្រើការងារ ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកសម្របសម្រួលប្លុកធុរកិច្ចព្រំដែន(BEF) លោក Jesus Manuel Salayandia បានឲ្យដឹងកាលពីខែកុម្ភៈថា សេដ្ឋកិច្ចព្រំដែនដែលពឹងផ្អែកខ្លាំងលើផលិតកម្មនាំចេញ បានបាត់បង់ការងារជាង ១០ម៉ឺនកន្លែងរួចទៅហើយនៅតំបន់ភាគខាងជើងម៉ិកស៊ិក ចាប់ពីទីក្រុង Tijuana ដល់ទីក្រុង Matamoros នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងនោះក្រុង Ciudad Juarez បានបាត់បង់ការងារ ៤៥.០០០កន្លែង ។ 

កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដំឡើងពន្ធ ២៥ភាគរយលើការនាំចូលពីម៉ិកស៊ិក និងកាណាដា ក្រោយមកលោកបានបន្ធូរបន្ថយរយៈពេល ១ខែលើទំនិញដែលអនុលោមតាមកិច្ចព្រមព្រៀង USMCA ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ ។

យោងតាមការបញ្ជាក់របស់អ្នកវិភាគ Jose Mario Sanchez Soledad របស់កាសែតក្នុងស្រុក La Verdad Juarez បានឲ្យដឹងថា បើសិនជាពន្ធត្រូវបានដាក់ហើយនោះ ផលិតកម្មតាមរោងចក្រនឹងមិនអាចទ្រទ្រង់បានឡើយ ហើយរោងចក្រជាច្រើន នឹងត្រូវបិទទ្វារ ដោយសារការបាត់បង់ការងារដ៏ធំនៅក្នុងតំបន់មួយដែលគ្មានឧស្សាហកម្មជម្រើសផ្សេង ។

ការគំរាមកំហែងដំឡើងពន្ធរបស់លោក Trump បង្កការឈឺចាប់ដល់ម៉ិកស៊ិក ក្រោយគ្រោះរាំងស្ងួតដ៏អាក្រក់កាលពីឆ្នាំមុន ។ ក្រុមវិនិយោគទុន មានការព្រួយបារម្ភផងដែរពីការរុះរើប្រព័ន្ធច្បាប់ជម្លោះ និងអំណាចសភាមិនបានត្រួតពិនិត្យរបស់គណបក្សកាន់អំណាច Morena ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានិយាយយ៉ាងទទួចថា សេដ្ឋកិច្ចរបស់ម៉ិកស៊ិកនៅរឹងមាំខ្លាំង ហើយកាលពីពេលថ្មីនេះ លោកស្រីបានដាក់ចេញផែនការមានគោលដៅពង្រឹងការវិនយោគទុន និងជំនួសការនាំចូលជាមួយនឹងផលិតកម្មក្នុងស្រុកច្រើនជាងមុន ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm