ពលរដ្ឋម៉ិកស៊ិកសង្ឃឹមថា ផ្នូរដ៏ធំដែលបានរកឃើញ បង្ហាញពន្លឺពីសាច់ញាតិបាត់ខ្លួនរបស់ពួកគេ

2025/03/15 02:42:56 am        62

ក្រុមគ្រួសាររបស់ពលរដ្ឋម៉ិកស៊ិកដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ កំពុងរង់ចាំចម្លើយពីការរកឃើញគំនរសម្លៀកបំពាក់ ស្បែកជើង និងគ្រោងឆ្អឹងមនុស្សនៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងស្ថិតនៅតំបន់ភាគខាងលិចម៉ិកស៊ិកដែលអាចក្លាយជាមូលដ្ឋាននៃការបូជាសព និងបញ្ចុះសព ។

ក្រុមសកម្មជនស៊ីវិលដែលស្វែងរកមនុស្សជាទីស្រលាញ់បាត់ខ្លួន បានរកឃើញផ្នូរដ៏ធំមួយកាលពីសប្តាហ៍មុននៅទីក្រុង Teuchitlan រដ្ឋ Jalisco ដោយមានឡ.ដែលអាចប្រើប្រាស់ដើម្បីបូជាសព ។

ការិយាល័យរដ្ឋអាជ្ញាម៉ិកស៊ិក ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ សុំការធ្វើសេចក្តីអត្ថាធិប្បាយលើករណីមួយនេះ រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋអាជ្ញាជាន់ខ្ពស់លោក Alejandro Gertz សន្យាបើកការស៊ើបអង្កេតពេញលេញលើការរកឃើញផ្នូរសពដ៏ធំនេះ ហើយលោកនិយាយថា វាមិនអាចទៅរួចនោះទេកាលដែលក្រុមអាជ្ញាធររដ្ឋ Jalisco ពុំបានដឹងពីអ្វីកើតឡើងនោះ ។

ការិយាល័យរដ្ឋអាជ្ញារដ្ឋ Jalisco និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេនឹងទទួលបានលទ្ធផលក្នុងរយៈពេល ២សប្តាហ៍លើការធ្វើតេស្តសម្លៀកបំពាក់ សំបកគ្រាប់កាំភ្លើង និងគ្រោងឆ្អឹងមនុស្ស ដែលត្រូវបានរកឃើញនៅទីក្រុង Teuchitlan ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមអាជ្ញាធរឹបអូសយកកសិដ្ឋានចិញ្ចឹមសត្វ Izaguirre ជាទីដែលពួកគេ និងសមាជិកក្រុម Guerreros Buscadores de Jalisco គឺជាក្រុមដែលបានរកឃើញកន្លែងមួយនេះកាលពីសប្តាហ៍មុន ត្រូវបានដាក់ពង្រាយ ដើម្បីបើកការស៊ើបអង្កេត ។

ស្ថិតនៅតំបន់ឆ្នេរប៉ាស៊ីហ្វិក រដ្ឋ Jalisco គឺជាទឹកដីរបស់ក្រុមមេខ្លោងជួញដូរគ្រឿងជំនាន់ថ្មី Jalisco ដែលជាអង្គការឧក្រិដ្ឋកម្មមួយត្រូវបានក្រុមអាជ្ញាធរចោទប្រកាន់ថា បានប្រើកម្លាំងបង្ខំ ដើម្បីជ្រើសរើសមនុស្សក្មេងៗ និងនៅពីក្រោយសេចក្តីរាយការណ៍មនុស្សបាត់ខ្លួនដ៏ច្រើនបំផុតនៅក្នុងរដ្ឋមួយនេះ ។

យោងតាមទិន្នន័យពីរដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសម៉ិកស៊ិកមានមនុស្សជាង ១២៤.០០០នាក់ ដែលកំពុងបាត់ខ្លួន ៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        1
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm