មនី្ទរពេទ្យកាល់ម៉ែត ចុះMOUជាមួយAbbott(អាបុត្រ) ក្នុងកិច្ចការងារបណ្តុះបណ្តាលបន្តចំពោះឯកទេសអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ការថែទាំ និងព្យាបាលជំងឺ ពិសេសអ្នកជំងឺមហារីក

2025/03/15 04:01:20 am        149

ភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយ ABBOTT(អាបុត្រ) Laboratories LTD និងមន្ទីរពេទ្យជុឡាឡុងកនប្រទេសថៃ(Chulalongkorn) ក្នុងកម្មវិធីបន្តសុពលភាពអនុស្សរណៈយោគយល់គ្នារយៈពេល ២ឆ្នាំបន្ថែម ក្រោមប្រធានបទ Nutrition Inpatient Care Excellence ដែលជាកិច្ចសហការគ្នាក្នុងកិច្ចការងារបណ្តុះបណ្តាលបន្តចំពោះឯកទេសអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ការថែទាំ និងព្យាបាលជំងឺ ពិសេសអ្នកជំងឺមហារីក។

ពិធីចុះហត្ថលេខា ខាងលើនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំគ្រប់កម្រិត និងលោក Tomasz Schwarz, Abbott Country Manager ។

គោលបំណងសំខាន់នៃ MOUនេះ ផ្តោតសំខាន់ទៅលើការធ្វើ screening រកករណីកង្វះអាហារូបត្ថម្ភចំពោះអ្នកជំងឺសម្រាកពេទ្យ, ការរៀបចំជាសេចក្តីណែនាំអំពីរបបអាហារដល់អ្នកជំងឺ និងការផ្តល់ការអប់រំពីរបបអាហារដល់អ្នកជំងឺទៅតាមតម្រូវការ កាឡូរី និងប្រភេទជំងឺនីមួយៗផងដែរ។

បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោបល់គ្នាជាមួយដៃគូសហការ (Abbott) រួចមក ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះដៃគូអភិវឌ្ឍន៍របស់យើងគឺ ABBOTT Laboratories សម្រាប់ការគាំទ្រផ្នែកបច្ចេកទេសជាបន្តបន្ទាប់ ក្នុងការជំរុញដំណើរការថែទាំអាហារូបត្ថម្ភ ការបណ្តុះបណ្តាល ការពិនិត្យ និងវាយតម្លៃអាហារូបត្ថម្ភ និងការរៀបចំខិត្តប័ណ្ណសម្រាប់ផ្នែកជំងឺមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត។ កិច្ចសហការរបស់ ABBOTT ជាមួយក្រុមថែទាំអាហារូបត្ថម្ភរបស់យើង គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា បានបញ្ជាក់ថា ការចូលរួមចំណែករបស់ អាបុត្រ (ABBOTT) ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការជួយឱ្យវេជ្ជបណ្ឌិតរបស់យើង ទទួលបានការបណ្តុះបណ្តាលផ្នែកថែទាំអាហារូបត្ថម្ភនៅមន្ទីរពេទ្យជូឡាឡុងកន ក៏ដូចជាការរៀបចំវគ្គបណ្តុះបណ្តាលជាច្រើននៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការចូលរួមពីក្រុមរបស់យើង ក្រុម ABBOTT និងក្រុមមន្ទីរពេទ្យជូឡាឡុងកន បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការថែទាំអ្នកជំងឺ។ កិច្ចសហការនេះមានឥទ្ធិពលជាពិសេសសម្រាប់អ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺមហារីក និងអ្នកដែលស្ថិតក្នុងការថែទាំសម្ភព និងទារកទើបនឹងកើត។

លោក Tomasz Schwarz បានលើកឡើងថា អស់រយៈពេលជាង 90 ឆ្នាំមកហើយ Abbott បានប្តេជ្ញាចិត្តដើម្បីបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយមនុស្សឱ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេនៅគ្រប់ដំណាក់កាលនៃជីវិត យើងដឹងថាអាហាររូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់លើសុខភាពរបស់មនុស្ស។ សព្វថ្ងៃនេះ យើងទាំងអស់គ្នានៅទីនេះជាមួយនឹងបេសកកម្មដូចគ្នា ដើម្បីពន្លឿនវឌ្ឍនភាពក្នុងការឈានទៅដល់គោលដៅអាហារូបត្ថម្ភ។ ភាពជាដៃគូសាធារណៈ និងឯកជនក្រោមកម្មវិធី Nutrition Inpatient Care Excellence ឬ 'NICE' MOU នឹងបង្កើតផលប៉ះពាល់ និងនិរន្តរភាពនៃឧត្តមភាពនៃការថែទាំអាហារូបត្ថម្ភសម្រាប់អ្នកជំងឺ។ នេះក៏ស្របគ្នាជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការកសាងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        79
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm