កម្ពុជា-ថៃនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង លើវិស័យ​ទេសចរណ៍ សាសនា និងការបណ្តុះបណ្តាលធនធានមនុស្ស

2025/03/15 11:00:14 pm        119

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បី​ស្វែងរកការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការនិងសាសនា និង សាកលវិទ្យាល័យ​រាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី១៥ ខែ មិនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

 ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ បានជម្រាបឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ចំនួន៣គឺ ៖

១. ពង្រឹងទំនាក់ទំនងរវាង កម្ពុជា-ថៃ ពិសេសនៅខេត្តឧបុន

២.ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសថៃ

៣. គោរពអញ្ជើញឯកឧត្តម រដ្ឋមន្រ្តី ដើម្បីទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ នាពេលវេលាសមស្របណាមួយ ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតសំខាន់លើទំនាក់ទំនងការទូតរវាងប្រទេសជិតខាងភូមិផងរបងតែមួយយ៉ាងជិតស្និត។ ក្នុងនោះដោយផ្អែកតាមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។

 ឯកឧត្តម រដ្ឋមន្រ្តី បានឆ្លើយតបផងដែលចំពោះសំណើររបស់ ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ លើការពង្រឹងទំនាក់ទំនងរវាង កម្ពុជា-ថៃ ពិសេសវិស័យសិក្សាអប់រំ ទេសចរណ៍សាសនា នៅខេត្តឧបុន។ ឯកឧត្តម សង្ឃឹមថា សាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ និងបន្តជម្រុញនៅកិច្ចសហប្រតិបត្តិការ និងផ្តល់នូវអាហារូបករណ៍បន្ថែមទៀតដល់ក្រសួងធម្មការនិងសាសនា ដើម្បីផ្តល់ដល់សមណនិស្សិត និស្សិត ដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍សិក្សានៅប្រទេសថៃបន្ត ព្រមទាំងបានបញ្ជាក់ថា និងរកឱកាសល្អណាមួយដើម្បីដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅសាកលវិទ្យាល័យ ដើម្បីស្វែងយល់កាន់តែច្បាប់អំពីបច្ចុប្បន្នភាព របស់ សមណនិស្សិត និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះ

ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរដល់ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ និងសហការីទាំងអស់សូមជួបតែសុខសុវត្ថិភាពទាំងមកនិងត្រលប់ទៅមាតុភូមិវិញ ពិសេសសម្រេចគ្រប់ភារកិច្ចដែលកំពុងអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        92
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm