ភ្នំពេញ ៖ ករណីភ្លើងឆេះឃ្លាំងស្តុក និងកែច្នៃជ័រស្វិត នៅខណ្ឌកំបូលសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ។
នគរបាលប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១៩ និង ៤០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះឃ្លាំងស្តុក និងកែច្នៃជ័រស្វិត ស្ថិតនៅ ភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ហេតុការគ្រោះអគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងទំហំ ៣០០០ម៉ែត្រការ៉េ រួមទាំងសម្ភារៈក្នុងឃ្លាំងអស់ទាំងស្រុង ។
នគរបាលបន្តថា ដោយមានការខិតខំប្រឹងប្រែងរបស់ជំនាញពន្លត់អគ្គីភ័យ នាវេលាម៉ោង០១:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែ ឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១២០ ឡាន ស្មើនឹង ៥៥០ម៉ែត្រគូប និងរថយន្តជំនួយ រួមមាន: -រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៨ឡាន ស្មើនឹង ៣២ម៉ែត្រគូប ។ -រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០៦គ្រឿង ប្រើប្រាស់អស់ចំនួន ១៦ឡាន ស្មើនឹង ១៦០ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យទ័ពពិសេស៩១១ ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។
រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០៩ឡាន ស្មើនឹង ៥៤ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មី ចំនួន០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យសួរឧស្សាហកម្មកាណាឌីយ៉ា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យអធិការស្រុកអង្គស្នួល ចំនួន០១គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តអគ្គិភ័យរដ្ឋបាលខណ្ឌកំបូល ចំនួន០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។
ចំពោះហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ៕តារាវុទ្ធី







