ទេសរដ្ឋមន្រ្តី គន់ គីម៖ សមាគមអតីតយុទ្ធជនកម្ពុជា គឺជាស្ពានប្រកបដោយចិត្តសប្បុរសរបស់សម្តេចតេជោ

2021/11/26 11:18:27 pm        471

កំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម លើកឡើងថា សម្ព័ន្ធមេត្រីភាពសមាគមអតីតយុទ្ធជន មានការចូលរួមពីគ្រប់ស្ថាប័ន មន្ទីរអង្គភាព កងម្លាំងទាំងបីប្រភេទ រួមជាមួយសប្បុរសជនផង បាននឹងកំពុងដើរលើផ្លូវរួមតែមួយ ក្នុងសកម្មភាពជួយទ្រទ្រង់ជីវភាព សុខមាលភាព សកម្មភាពភាពរស់នៅរបស់អតីតយុទ្ធគ្រប់រូប។

ថ្លែងក្នុងពិធីប្រកាស ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ, នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បន្តថា សមាគន៍អតីតយុទ្ធជនកម្ពុជា​គ្រប់​រាជធានី​ខេត្ត គឺជាស្ពានប្រកបដោយចិត្តសប្បុរសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ កន្លងមកសមាគមអតីតយុទ្ធជនកម្ពុជា បាននិងកំពុងអនុវត្តន៍បេសកម្មពិសេសធ្វើផ្ទះ​ជូន​អតីតយុទ្ធ​ដែល​មានជីវភាពខ្វះខាត ​មានដីតែគ្មានលទ្ធភាពធ្វើផ្ទះ​ និងផ្តល់ដីសិប្បទានសង្គមកិច្ច ទាំងដីលំនៅដ្ឋាន និងដីកសិកម្ម។

ទន្ទឹមនេះ សកម្មភាពចុះសួរសុខទុក្ខ គ្រប់អ្នកពាក់ព័ន្ធទាំងអស់តែងតែចុះសួរសុខទុក្ខផ្តល់ជាសម្ភារៈ ស្បៀងអាហារផ្សេងៗ។

ឯកឧត្តមបន្តថា កិច្ចការងារចំបងដែលត្រូវអនុវត្តន៍បន្ទាន់ លើដីសិប្បទានសង្គមកិច្ចរបស់អតីតយុទ្ធ គឺ​ការផ្តល់បណ្តាញភ្លើងប្រើប្រាស់ ប្រព័ន្ធទឹកប្រើប្រាស់ ​ផ្លូវធ្វើដំណើរផងដែរ។

ឯកឧត្តម អំពាវនាវអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវដឹងគ្រប់គ្នាថា​ សន្តិភាពនាពេលបច្ចុប្បន្ននេះ គឺ​បានផ្សារភ្ជាប់ជាមួយអតីតយុទ្ធជនគ្រប់រូប​ ដូច្នេះចាំបាច់ត្រូវដឹង និងជួយគាំទ្រតបស្នងពួកគាត់វិញ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm