ខេត្តបន្ទាយមានជ័យ ដង្ហែរក្បួនទទួលជ័យលាភីផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិវិស័យអប់រំ និងសុខាភិបាល

2025/03/16 07:00:56 pm        478

នៅព្រឹកថ្ថៃទី១៥មីនាឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ និងដង្ហែរក្បួនការទទួលបានជ័យលាភីការផ្តល់សេវាសាធារណះគំរូថ្នាក់ជាតិលើវិស័យអប់រំ និងវិស័យសុខាភិបាល ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានចូលរួមពីឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូសិស្សនិស្សិត ចូលរួមយ៉ាងច្រើនកុះករផងដែរ ។

ក្នុងពិធីនោះដែរឯកឧត្ដម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែង​នូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ដើម្បីទទួលបានជ័យលាភីរបស់អង្គភាពទាំង៦ នេះជាការទទួលបានជោគជ័យរបស់ខេត្ត ដែលមានអង្គភាពទាំង៦​ ទទួលជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ ​ថ្នាក់ជាតិធ្វើការប្រកួតប្រជែងទទួលបានចំណាត់ថ្នាក់ល្អ នៅទូទាំង ប្រទេសនោះ។

ឯកឧត្ដម បន្តថា កត្តា​ទាំងអស់នេះហើយគឺជាមោតនភាពមួយរបស់ខេត្តបន្ទាយមានជ័យ ក្នុងនោះ​មានវិស័យអប់រំ ចំនួន២ រួមមាន សាលាមត្តេយ្យសិក្សា​ ធនធានកកោះ ជាប់ចំណាត់ថ្នាក់ លេខ៤ និងសាលាមតេយ្យសិក្សា ធនធានគយម៉ែង ជាប់ចំណាត់ថ្នាក់លេខ៨ ។ ដោយឡែកចំពោះវិស័យ​សុខាភិបាល មាន ០៤អង្គភាព គឺ ១-មន្ទីរពេទ្យបង្អែកសិរីសោភ័ណ CPA1ជាប់ចំណាត់ថ្នាក់លេខ២, ២-មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ (CPA2) ជាប់ចំណាត់ ថ្នាក់លេខ៣Ç, ៣-មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី (CPA3) ជាប់ចំណាត់ថ្នាក់លេខ៦ និង៤-មន្ទីរពេទ្យ បង្អែកម៉ាឡៃសន្តិភាព (CPA1) ជាប់ចំណាត់ថ្នាក់លេខ ៧។

ឯកឧត្ដម បញ្ជាក់ថា ស្របពេលដែលយើងទទួលបានជ័យលាភីគំរូថ្នាក់ជាតិបានល្អប្រសើរ ដូច្នេះ​គប្បី​ត្រូវធ្វើការពង្រឹង​គុណភាពវិស័យអប់រំ និងវិស័យសុខាភិបាលឲ្យកាន់តែមាន​ភាពល្អប្រសើរ​បន្ថែមទៀត​ព្រោះថាវិស័យទាំងពីរនេះ គឺបានដើរតួរនាទីដ៏សំខាន់​សម្រាប់​សង្គមជាតិទៅថ្ងៃខាងមុខផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm