មូលនិធិ​ជនពិ ការ​បានផ្តល់​ផ្ទះ ​១​ខ្នង ជូន​ជនពិការ​ក្រីក្រ នៅ​ខេត្តកំពង់ចាម​

2021/11/27 01:19:58 am        394

កំពង់ចាម៖ ជនពិការ​ក្រីក្រ​ចំនួន ១​គ្រួសារ ដែល​រស់ ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ទទួល​ផ្ទះ​ចំនួន​១​ខ្នង​ពី​មូលនិធិ​ជនពិការ​។ ជន​មាន​ពិការភាព​រូបនេះ​មានឈ្មោះ នួន ណាវី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជា​ជនពិការ​ជើង​ស្តាំ​និង​សតិបញ្ញា​។​

​​មូលនិធិ​ជនពិការ​សម្រេច​ផ្តល់​ផ្ទះ​ថ្មី​១​ខ្នង ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី​ទំហំ​៤x៦​ម៉ែត្រ ជូន​លោកស្រី​នួន ណាវី ដែល​ពិការ​ជើង​ស្តាំ ​និង​សតិបញ្ញា ដើម្បី​គាត់​មា​នទី​ជម្រក​រស់នៅ​សមរម្យ​។ ពិធី​នេះ​មានការ​ចូលរួម​ជា​អធិបតី​របស់លោក ស៊ឹម សុធន នាយក​មូលនិធិ​ជនពិការ និង​មានការ​ចូលរួម​ជា​កិត្តិយស​លោក ទូច វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត និង​វត្តមាន​មន្ត្រី​មូលដ្ឋាន​ជាច្រើនរូប​។​

​តាម​ការរាយការណ៍រ​បស់​អាជ្ញាធរ​ឃុំ បានឱ្យដឹងថា ជនពិការ​ខាងលើ​រស់នៅ​ជាមួយ​កូន​ចំនួន​២​នាក់ ដែល​ក្នុងនោះ ​កូនប្រុស ​១​នាក់​ ក៏​ជា​ជនពិការ​សតិបញ្ញា​ដែរ ដោយ​ប្រភព​ចំណូល ​គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​កូនស្រី​ធ្វើការ​រោងចក្រ​។

មុននឹង​ទទួលបាន​ផ្ទះ​នេះ គាត់​មានផ្ទះ​ចាស់​ទ្រុឌទ្រោម​មួយ​តែ​ជា​អកុសល​ត្រូវបាន​ដួលរលំ​ដោយសារ​ខ្យល់​កន្ត្រាក់ ហើយ​គ្រួសារ​គាត់​បានមក​ស្នាក់នៅ​ជាមួយ​បងប្អូន​ដែល​នៅ​ជិត​ផ្ទះ​គាត់​បណ្តោះអាសន្ន​។

​លោក ស៊ឹម សុធន នាយក​មូលនិធិ​ជនពិការ បាន​ថ្លែងថា ជាការ​ពិតណាស់​កម្មវិធី​សាងសង់​ផ្ទះ​ជូន​ជនពិការ​ក្រីក្រ​តាម​សហគមន៍​នេះ ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព និង​គុណភាព​ជីវិត​របស់​ជនពិការ​ក្រីក្រ ក៏ដូចជា​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។ គិតពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ ការសាងសង់ និង​ប្រគល់ជូន​ជនពិការ​ក្រីក្រ​បាន​ចំនួន ២៩​ខ្នង​ហើយ​។​

​​​លោក ជា បញ្ញា អភិបាលរង​ស្រុក​ព្រៃឈរ មានមតិ​ថា ក្នុងនាម​អាជ្ញាធរ​ស្រុក លោក​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ ដែល​មូលនិធិ​ជនពិការ បាន​សាង​សង់ផ្ទះ​ជូន​ជនពិការ​ក្រីក្រ​នៅ​ស្រុក​ព្រៃឈរ​នេះ ដែល​បានរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​សុខុមាលភាព​របស់​ក្រុមគ្រួសារ​គាត់​។​

​ក្នុង​ពិធី​នេះដែរ មូលនិធិ​ជនពិការ​ក៏បានផ្តល់​ជូន​នូវ​អំណោយ​សប្បុរសធម៌​រប​ស់​មូលនិធិ​ជនពិការ សម្រាប់​ផ្តល់ជូន​ដល់​គ្រួសារ​ដែល​ទទួលបាន​ផ្ទះ​ថ្មី នូវ​ថវិកា​ចំនួន​១០​ម៉ឺន​រៀល អង្ករ​២៥​គីឡូ​ក្រោម ត្រីខ​២​យួរ ទឹក​ស៊ីវ​អ៊ីវ​១​យួរ ទឹកត្រី​១​យួរ អំបិល ​២​កញ្ចប់ និង​មី​១​កេស​។ សាខា​កាកបាទក្រហម​ស្រុក តាមរយៈ​លោក​អភិបាលរង​ស្រុក​ព្រៃឈរ ក៏បាន​ឧបត្ថម្ភ​ដល់​ជនពិការ​ផងដែរ​នូវ​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​៕ ​អត្ថបទ​៖ ​គឹម​ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm