ប្រជាជនកូរ៉េខាងត្បូងបានប្រមូលផ្តុំគ្នាយ៉ាងច្រើននៅក្នុងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃសៅរ៍១៥ មីនា គាំទ្រ ឬប្រឆាំងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងលោក Yoon Suk Yeol មុនពេលតុលាការសម្រេចថាតើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកធ្វើឱ្យរូបលោកបាត់បង់សិទ្ធិពីតំណែងដែរ ឬអត់។

តុលាការធម្មនុញ្ញត្រូវបានគេរំពឹងថានឹងសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ថាតើត្រូវបណ្តេញលោក Yoon ចេញពីតំណែងក្នុងករណីដែលបញ្ឆេះវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់កូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ និងធ្វើឲ្យទីផ្សាររង្គោះរង្គើ។

នៅកណ្តាលទីក្រុងសេអ៊ូល ក្រុមបាតុករប្រឆាំងលោក Yoon បានប្រមូលផ្ដុំគ្នាពេញទីលានចតុរង្គដ៏ធំមួយ ដោយស្រែកឱ្យទម្លាក់លោកចេញភ្លាមៗ ហើយត្រូវបានចូលរួមដោយក្រុមអ្នកនយោបាយប្រឆាំង។
នៅតាមប្លុកមួយចំនួនមិនឆ្ងាយពីប៉ុន្មាន ក្រុមអ្នកគាំទ្រលោក Yoon បានបិទផ្លូវទាំងអស់ដោយអំពាវនាវឱ្យនាំរូបលោកត្រឡប់ចូលកាន់តំណែងវិញ ហើយគ្រវីទង់ជាតិកូរ៉េខាងត្បូង និងអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំបាននិយាយថា មនុស្សមួយលាននាក់បានចូលរួមបាតុកម្មប្រឆាំងលោក Yoon ស្របពេលកងកម្លាំងនគរបាលបានដាក់ចំនួននៅក្នុងបាតុកម្មនីមួយៗមានចំនួន៤៣.០០០នាក់៕