យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា» ដល់យុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងជិត១ពាន់នាក់»

2025/03/16 08:39:19 pm        102


កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការសម្របសម្រួលព័ត៌មានដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង» បានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារ សម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជនបង្គោលទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គម នៃក្រុមការងារយុវជនគណបក្សគ្រប់មន្ទីរអង្គភាព ឃុំ ក្រុង ស្រុក នៃខេត្តកំពង់ឆ្នាំង ចំនួនជិត១ពាន់នាក់។

ក្រោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ជម្រាបជូនគណៈអធិបតីពីការងារអប់រំនយោបាយសតិអារម្មណ៍ និងបណ្តុះបណ្តាលយុវជនគណបក្ស ក្នុងនោះមានបេក្ខជនគ្រូឧទ្ទេស គ្រូជំនួយដែលបានជ្រើសរើសទៅបណ្ដុះបណ្ដាលធ្វើជាគ្រូឧទ្ទេស គ្រូជំនួយរបស់គណបក្សខេត្តចំនួន១១នាក់ យុវជនគណបក្សមន្ទីរអប់រំខេត្តបណ្ដុះបណ្ដាលកុំព្យូទ័រ ជំនាញសំអាងកាយដល់យុវសិស្ស និស្សិត និងយុវជនក្រៅសាលា។ យុវជនគណបក្ស បានដើរតួនាទីគ្រប់គ្រងព័ត៌មាន ប្រមូលព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន និងបន្សាបព័ត៌មានមិនពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធានាអោយបាននូវសន្តិសុខព័ត៌មានក្នុងក្របខ័ណ្ឌនៃខេត្តកំពង់ឆ្នាំង ស្របតាមយុគសម័យបច្ចេកវិទ្យាឌីជីថលទំនើប សំដៅធានាប្រសិទ្ធិភាពនៃការប្រើប្រាស់ព័ត៌មានដោយឈរលើមូលដ្ឋានព័ត៌មានពិត។

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការ និងជាអនុប្រធានក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជាបានថ្លែងថា៖ កិច្ចប្រជុំនេះ បានផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមសហការគ្នា ដើម្បីពង្រឹង និងពង្រីកកម្លាំងព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការងារព័ត៌មាន និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានកាន់តែទូលំទូលាយបន្ថែមទៀត។ ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយន្តការនេះ នឹងធ្វើឲ្យការងារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមរបស់គណបក្សប្រជាជនក្នុងខេត្តកំពង់ឆ្នាំង នឹងទទួលបានការគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ជូនចំពោះថ្នាក់ដឹកនាំ និងក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងទាំងអស់ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លូន ចូលរួមជាមួយគណបក្សលើការងារព័ត៌មាន និងផ្សព្វផ្សាយនាពេលកន្លងមក ក៏ដូចជាទៅអនាគត។ កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងចែករំលែកនូវស្ថានភាពបណ្តាញសង្គមនៅកម្ពុជា ជាពិសេសខេត្តកំពង់ឆ្នាំង និងអត្ថប្រយោជន៍របស់បណ្តាញសង្គមចំពោះសាធារណជនមតិ។ ក្រុមការងារសម្របសម្រួលព័ត៌មាន គឺមានតួនាទីភារកិច្ច ដើម្បីជួយសម្របសម្រួលព័ត៌មានទៅកាន់គ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់ ក្នុងគោលដៅបញ្រ្ជាបព័ត៌មានអំពីសមិទ្ធផល និងស្នាដៃរបស់គណបក្សទៅកាន់សាធារណជនឲ្យបានកាន់តែទូលំទូលាយលឿន រហ័ស និងគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ក៏ក្នុងគោលដៅដើម្បីវាយបក និងបន្សាបទៅកាន់ព័ត៌មានមិនពិត បំភ្លៃ បំភ្លើសនានា ដោយក្រុមប្រឆាំងនិងក្រុមជុលនិយមឲ្យបានកាន់តែរហ័សនិងទាន់ពេលវេលា៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm