លោក Trump និងលោក Putin រំពឹងថានឹងជួបគ្នាតាមទូរស័ព្ទនៅសប្តាហ៍នេះខណៈអាមេរិកជំរុញឱ្យមានបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន

2025/03/17 03:33:51 pm        260

ប្រេសិតអាមេរិកលោក Steve Witkoff បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ ១៦ មីនា បន្ទាប់ពីត្រឡប់ពីអ្វីដែលលោកបានហៅថាជាជំនួប "វិជ្ជមាន" ជាមួយលោក Putin នៅទីក្រុងមូស្គូ ថា លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវគេរំពឹងថានឹងមានជំនួបតាមទូរស័ព្ទមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅសប្តាហ៍នេះ។  

លោក Witkoff ដែលបានជួបជាមួយលោក Putin កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបាននិយាយថា លោករំពឹងថានឹងមានការហៅទូរស័ព្ទជាមួយប្រធានាធិបតីទាំងពីរនៅសប្តាហ៍នេះ ហើយយើងក៏កំពុងបន្តទំនាក់ទំនង និងពិភាក្សាជាមួយអ៊ុយក្រែនផងដែរ ដោយបន្ថែមថាលោកគិតថាការពិភាក្សារវាងលោក Trump និងលោក Putin នឹង "ពិតជាប្រព្រឹត្តទៅដោយរលូន និងវិជ្ជមាន"។    

លោក Trump កំពុងព្យាយាមឈ្នះការគាំទ្ររបស់លោក Putin សម្រាប់សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែនបានទទួលយកកាលពីសប្តាហ៍មុន ខណៈភាគីទាំងពីរបានបន្តការវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងររហូតដល់ចុងសប្តាហ៍នេះ។ 

រុស្ស៊ី បានខិតទៅជិតការបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីទីតាំងឈរជើងដែលមានអាយុកាលរាប់ខែនៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី។

លោក Trump បាននិយាយក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា "ពិតជាមានឱកាសដែលសង្រ្គាមបង្ហូរឈាមដ៏មហន្តរាយនេះអាចឈានដល់ទីបញ្ចប់" ។

លោកក៏បាននិយាយផងដែរថាលោកបាន "ស្នើសុំយ៉ាងទទូច" កុំឲ្យលោក Putinសម្លាប់ទាហានអ៊ុយក្រែនរាប់ពាន់នាក់ ដែលរុស្ស៊ី កំពុងរុញច្រានចេញពីតំបន់Kursk ។ 

លោក Putin បាននិយាយថា លោកនឹងគោរពសំណើរបស់លោក Trump ទុកជីវិតរបស់ទាហានអ៊ុយក្រែន ប្រសិនបើពួកគេទម្លាក់អាវុធសុំចុះចាញ់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm