[UPDATE] មន្ត្រីរដ្ឋាភិបាលក្នុងចំណោម ២០ នាក់ត្រូវបានចាប់ខ្លួនក្រោយអគ្គិភ័យក្លឹបរាត្រីក្នុងប្រទេស ម៉ាសេដូនីខាងជើង សម្លាប់មនុស្ស៥៩ នាក់

2025/03/17 04:03:18 pm        188

ក្រុមមន្ត្រីរដ្ឋាភិបាលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីមនុស្សយ៉ាងហោចណាស់៥៩នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសក្នុងអគ្គិភ័យនៅក្លឹបរាត្រីមួយកន្លែងក្នុងប្រទេសម៉ាសេដូនីខាងជើង កាលពីព្រឹកថ្ងៃអាទិត្យ។ 

អគ្គិភ័យបានឆាបឆេះឡើងនៅក្លឹបរាត្រី Pulse ក្នុងទីក្រុង Kočani នៅម៉ោងប្រហែល២និង៣៥នាទី ព្រឹក អំឡុងពេលការប្រគុំតន្ត្រីដោយក្រុម DNK ដែលជាក្រុមចម្រៀងហ៊ីបហបដ៏ពេញនិយមនៅក្នុងប្រទេសនេះ។ 

យោងតាមរដ្ឋមន្ត្រីមហាផ្ទៃ លោក ផានឆេ តូសកូវស្គី (Panche Toshkovski) បានឱ្យដឹងថា អគ្គិភ័យនេះត្រូវបានគេជឿថា បានចាប់ផ្តើមនៅពេលមានផ្កាភ្លើងចេញពីឧបករណ៍បាញ់កាំជ្រួចភ្ញី ទៅប៉ះពិដាន ដែលធ្វើពីវត្ថុធាតុងាយឆេះ ហើយបានឆាបឆេះយ៉ាងលឿន។ 

លោកបានបន្តថា អ្នករងរបួសជាង ២០នាក់ និងអ្នកស្លាប់បីនាក់ មានអាយុក្រោម ១៨ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកខាងលើ បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមអាជ្ញាធរបានចាប់ខ្លួនមនុស្សប្រហែល ២០ នាក់ពាក់ព័ន្ធនឹងអគ្គិភ័យនេះ រួមទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកគ្រប់គ្រងក្លឹបរាត្រី "Pulse" ដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

ក្រុមសាច់ញ្ញាតិបានរង់ចាំពោពេញដោយកំហឹងនៅខាងក្រៅមន្ទីរពេទ្យសម្រាប់ដំណឹងជនរងគ្រោះក្រោយកើតហេតុ ស្របពេលនគរបាលបន្តការស៊ើបអង្កេតពីមូលហេតុពិតប្រាកដនាំឲ្យមានអគ្គិភ័យនោះ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm