ជនសង្ស័យ៦នាក់ ត្រូវនគរបាលឃាត់ខ្លួន​ក្រោយធ្វើសកម្មភាពកាប់ និង​វាយ​ប្លន់​យក​ម៉ូតូ​ចំនួន ៥ករណី

2025/03/17 05:22:18 pm        394

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានី ស្រាវ​ជ្រាវ​បង្ក្រាប​ឃាត់​ខ្លួន​បាន​ជន​សង្ស័យចំនួន៦នាក់ ដែលប្រព្រឹត្តបទល្មើស កាប់ និង​វាយ​ប្លន់​យក​ម៉ូតូ​ចំនួន​៥​ករណី ​នៅភូមិសាស្រ្ត ខេត្តកណ្តាល និងភូមិសាស្រ្តក្នុងរាជធានីភ្នំពេញ។

នគរបាលបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដឹក​នាំ​ដោយ​លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារព្រហ្មទណ្ឌ និង​លោក​ប្រធាន​ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជន​សង្ស័យ​ចំនួន​ ៦នាក់ជាបន្តបន្ទាប់។

នគរបាលបានបញ្ជាក់ថា ជនសង្ស័យធ្លាប់ធ្វើសកម្មភាព៥ករណី ដោយករណីទី១ ប្រព្រឹត្ត​នៅ​ចំនុច​ដីវាល ផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ ប្រទះទ្បាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៤:២០នាទី ។ ករណី ទី២ ប្រព្រឹត្តនៅចំនុច ផ្លូវ៨០ម៉ែត្រ ចូល​ព្រលាន​យ​ន្តហោះថ្មី ភូមិព្រែកហូរ លិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៣និង៤០នាទី។ ករណីទី​៣​ប្រព្រឹត្ត នៅចំនុច ផ្លូវក្រវ៉ាត់​ក្រុងទី៣ ភូមិប៉ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលាម៉ោង ៤:២០នាទី ។ ករណី ទី៤ ប្រព្រឹត្តនៅចំនុចដីវាល ផ្លូវក្រវ៉ាត់ ក្រុងទី៣ ភូមិទី​០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលា​ម៉ោង ៥:២០នាទី ។ ករណី ទី៥ប្រព្រឹត្ត នៅចំនុចដីទ្បូគ្មានលេខ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០០:២៨នាទី ។

កម្លាំងនគរបាល ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត ។ សូម​បញ្ចាក់​ផង​ដែរថា​ មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុងសកម្មភាពលួច មានស្ថានទំនង់ទោស (កាប់​និងវាយប្លន់យកម៉ូតូ) សមត្ថកិច្ច និង​តាម​បង្ក្រាប​ឲ្យ​ដល់​ឬស​គល់​ដោ​យមិន​យោគ​យល់​នោះ​ឡើយ​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm