សម្ដេចធិបតី៖ ឆ្នាំ២០២៤ជាឆ្នាំបំបែកកំណត់ត្រារបស់ CDC បានអនុម័តគម្រោង​លើស​ពី​៤០០​គម្រោងក្នុង១ឆ្នាំ

2025/03/17 06:23:49 pm        271

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅ​ឆ្នាំ​២០២៤ គឺជាឆ្នាំនៃការបំបែកកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលសម្រេច​បាន​នូវ​ការអនុម័តគម្រោងលើសពី ៤០០ គម្រោង ក្នុង១ឆ្នាំ។

សម្ដេធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី បិទ​សន្និបាត​បូក​សរុប​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា កាល​ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះសម្តេចធិបតីបានថ្លែងថា ការទទួលបាននូវគម្រោងវិនិយោគប្រមាណ ៤១៤ គម្រោង កាលពីឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ជាង ៦ ពាន់លានដុល្លារអាមេរិក គឺ​ជា​ផល​កើត​ចេញ​ពី​ការរួមគ្នា រវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ក្នុងការទាក់ទាញវិនិយោគិនពីបរទេស ដើម្បី​ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។

សម្តេច​គូសបញ្ជាក់ថា តាមរយៈទិន្នន័យនេះ បានបង្ហាញថា ឆ្នាំ២០២៤ ជាឆ្នាំដែល​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័តគម្រោងច្រើនជាងឆ្នាំណាទាំងអស់ ដែលតាំងពីមុនមក​មិន​មាន​ឆ្នាំ​ណា ដែលក្នុងមួយឆ្នាំបានជាង ៤០០ គម្រោងនោះទេ ពោលគឺបាន​បំបែក​ឯកត្តកម្ម​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលបានឆ្លុះបញ្ចាំងនូវអ្វីដែលរដ្ឋាភិបាល និងវិស័យឯកជន បានធ្វើរួមគ្នា គឺដំណើរការល្អ។ តាមរយៈទិន្នន័យនេះ បានបង្ហាញថា ពីការចាប់អារម្មណ៍ក៏កើន ការសម្រេចមករកឱកាសវិនិយោគនៅកម្ពុជាក៏កើន។

សម្តេចធិបតីសង្ឃឹមថា នៅឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានគម្រោងវិនិយោគពីបរទេសកាន់តែច្រើនថែមទៀត ខណៈក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២ គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។

សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្ត និងបញ្ជូនក្រុមការងារទាំងក្រសួង និងវិស័យឯកជនផ្សេងៗ ទៅធ្វើសកម្មភាពទាក់ទាញវិនិយោគនៅក្រៅប្រទេស។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏ខិតខំក្នុងសម្រួលគោលការណ៍ និងនិតិវិធីនានា ដូចជានិតិវិធីគយ ពន្ធដារ លក្ខខណ្ឌសម្រួលផ្សេងៗ និងកែសម្រួលនូវអ្វីដែលមានបញ្ហា ដើម្បីទាក់ទាញវិនិយោគបរទេសបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ CDC បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។

ក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះ មានប្រមាណ ៤.៨ពាន់លានដុល្លារ ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។

ទន្ទឹមនេះវិស័យកសិកម្ម និងកសិ- ឧស្សាហកម្មមានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង១២១លានដុល្លារ ស្មើនឹង ២%, វិស័យទេសចរណ៍មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណជាង ១.៣ពាន់លានដុល្លារស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm