ប្រជាជនស៊ីរីរាប់រយនាក់ នៅទីក្រុង Qamishli តវ៉ាប្រឆាំងរដ្ឋធម្មនុញ្ញតាក់តែងឡើងដោយភាគីតែម្ខាង

2025/03/17 06:45:52 pm        113

ប្រជាជនស៊ីរីរាប់រយនាក់ ភាគច្រើនជាជនជាតិឃឺដនិងជនជាតិភាគតិចស៊ីរី បានចេញតវ៉ានៅទីក្រុង Qamishli ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ទី១៦ មីនា ប្រឆាំងរដ្ឋធម្មនុញ្ញដែលត្រូវបានប្រកាសថ្មី។

ក្នុងអំឡុងបាតុកម្ម មន្ត្រីមួយរូបនៅក្នុងគណបក្សសហព័ន្ធជនជាតិដើមភាគតិចស៊ីរី (SUP) លោក Sabah Shabo បាននិយាយថា រដ្ឋធម្មនុញ្ញ «មិនតំណាងឱ្យពួកយើងជាប្រជាជនក្នុងតំបន់ នៅភាគខាងជើងស៊ីរីនោះទេ ជាពិសេសសម្រាប់ពួកយើងជាប្រជាជនជនជាតិដើមភាគតិចស៊ីរី»។

សារព័ត៌មានជនជាតិដើមភាគតិចស៊ីរី បានរាយការណ៍ថាគណបក្សសហព័ន្ធជនជាតិដើមភាគតិចស៊ីរី (SUP) ជឿថា រដ្ឋធម្មនុញ្ញថ្មី ធ្វើឱ្យអន្តរាយដល់ពហុនិយមជនជាតិភាគតិច ដោយជំរុញអត្តសញ្ញាណជាតិតែមួយ និងរក្សារចនាសម្ព័ន្ធអំណាចរួមខ្ពស់។

សារព័ត៌មាននេះនិយាយថា គណបក្ស បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ឡើងវិញថា ស៊ីរីមានជនជាតិភាគតិចច្រើន និងពហុសាសនា រួមមានជនជាតិអារ៉ាប់ ឃឺដ គ្រិស្តសាសនា មូស្លីម យេហ្ស៊ីឌី និងសាសនាផ្សេងទៀត ហើយគណបក្សសហព័ន្ធជនជាតិដើមភាគតិចស៊ីរី (SUP)) បានតស៊ូមតិសម្រាប់រដ្ឋស៊ីរីដែលរួមបញ្ចូលគ្នា រក្សាអព្យាក្រឹតចំពោះគ្រប់សាសនា ជនជាតិភាគតិច ខណៈការពារសាមគ្គីភាពជាតិ បូរណភាពទឹកដី និងឯករាជ្យភាព។

ក្នុងអំឡុងការតវ៉ា ក្រុមបាតុករបានអំពាវនាវឲ្យមានការរួបរួមគ្នានៅស៊ីរី ហើយបានពណ៌នាថា រដ្ឋធម្មនុញ្ញ ត្រូវបានតាក់តែឡើងដោយ«ភាគីតែម្ខាង»។ មេដឹកនាំថ្មីរបស់ស៊ីរី លោក Ahmed al-Sharaa ដែលក្រុមអ្នកប្រយុទ្ធ បានដឹកនាំការវាយលុកផ្តួលរំលំត្រកូលគ្រួសារ Assad ក្នុងខែធ្នូ បាននិយាយថា លោកនឹងកសាងសង្គមដែលរួមបញ្ចូលគ្នា នៅក្នុងប្រទេសមួយដែលមានការលាយបញ្ចូលគ្នារវាងនិកាយ និងសាសនា ដែលមិនរឹងមាំ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm