ប្រធានអ្នកនាំពាក្យ និងបក្សនយោបាយ ចាត់ទុកមេដឹកនាំជ្រុលនិយមនៅក្រៅស្រុកជាអ្នក​នយោបាយ​កេញ​ចំណេញពី​ក្រោយព្រឹត្តិការណ៍

2025/03/17 06:52:08 pm        183

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងប្រធានគណបក្សខ្មែរតែមួយ បានគត់សម្គាល់ឃើញថា មេដឹកនាំជ្រុលនិយមនៅក្រៅស្រុក គឺជាអ្នកនយោបាយកេញចំណេញតាមពីក្រោយព្រឹត្តិការណ៍អន្តរជាតិនានា ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថានភាពប្រទេសកម្ពុជាកំពុងមានស្ថិរភាពនយោបាយ ចរន្តសេដ្ឋកិច្ចមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ទោះបីជាបច្ចុប្បន្ននេះប្រទេសមហាយក្សពិភពលោកកំពុងប្រកួតប្រជែងលើសេដ្ឋកិច្ចក៏ដោយ។ ផ្ទុយពីអ្វីដែលមេដឹកនាំជ្រុលនិយម និងបក្សពួករបស់ពួកគេ ញុះញង់ បំភ្លៃព័ត៌មានមកលើរាជរដ្ឋាភិបាល។ 

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា មនោគមវិជ្ជារបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកមួយក្ដាប់តូចតែងតែញុះញង់ប្រឆាំងនឹងសន្តិភាពរបស់កម្ពុជា និងប៉ុនប៉ង់ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាច្របូកច្របល់ ដែលផ្ទុយគ្នាស្រឡះពីរដ្ឋាភិបាលបានខិតខំកសាងប្រទេសជាតិ និងការពារសុខសន្តិភាពជូនប្រជាជន។

ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ កត់សម្គាល់ឃើញថា ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែប្រសើរឡើង ដែលខុសពីការលើកឡើងរបស់អ្នកនយោបាយជ្រុលនិយម ដែលធ្វើនយោបាយមិនបម្រើផលប្រយោជន៍ប្រទេសជាតិ និងតែងតែយកព្រឹត្តិការណ៍ផ្សេងៗមកផ្សារភ្ជាប់ដើម្បីកេងចំណេញនយោបាយ។

បើតាមឯកឧត្តម ប៉ែន បូណា រនៅនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដែលជាយុទ្ធសាស្រ្តមួយមានការគាំទ្រ និងកោតសរសើរពីបណ្តាថា្នក់ដឹកនាំនានាលើពិភពលោក ជាយុទ្ធសាស្រ្តមួយដែលល្អត្រឹមត្រូវនឹងឆ្លើយតបបានគ្រប់បែបយ៉ាងទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនក៏ដូចជាគោលដៅអភិវឌ្ឍន៍នានារបស់អង្គការសហប្រជាជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm