សាកលវិទ្យាល័យរាំងស៊ីតរបស់ថៃ សន្យានឹងជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាបន្ថែម

2021/11/27 04:35:15 pm        373

លោក បណ្ឌិត អាធីត អ៊ុរៃរ៉ាត់ សាកលវិទ្យាធិការប្រចាំសាកលវិទ្យាល័យរាំងស៊ីតរបស់ថៃ លោកបណ្ឌិតអាធីត អតីតរដ្ឋមន្ត្រីការបរទេស និងអតីតប្រធានរដ្ឋសភាពរបស់ប្រទេសថៃ បានសន្យាជួយបណ្តុះបណ្តាល ធនធានមនុស្ស ជាពិសេស គឺជំនាញវិស័យទេសចរណ៍ដល់កម្ពុជាបន្ថែមទៀត ខណៈវិស័យទេសចរណ៍គឺជាសក្តានុពល ដ៏មហាសាលក្នុងការជំរុញខឿនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើបន្ថែម ទៀតនោះ។

នៅក្នុងកិច្ចជំនួបជាមួយ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីម្សិលមិញនៅទីក្រុងបាងកកប្រទេសថៃ លោក អាធីត អ៊ុរៃរ៉ាត់ បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសមានអរិយធម៌ និងវប្បធម៌សម្បូរបែប កន្លែងទេសចរណ៍ស្ទើតែគ្រប់រាជធានី-ខេត្ត ហើយមានប្រាសាទបូរាណដ៏ល្បីៗជាច្រើននៅលើសកលលោកផង ដែរ ដូច្នេះសាកលវិទ្យាល័យរបស់លោក សូមស្វាគមន៍ជានិច្ចក្នុងការទទួលយកមន្រ្តី និងសិស្សនិស្សិតរបស់កម្ពុជា ដើម្បីមកបណ្តុះបណ្តាលបន្ថែមលើជំនាញទេសចរណ៍ និងវិស័យមួយចំនួនទៀតនោះ។

ជាមួយគ្នានោះដែរ លោកសាកលកវិទ្យាធិការក៏បានប្រៀបធៀបប្រទេសថៃ និងប្រទេសកម្ពុជាថា មានសិល្បៈវប្បធម៌ និងអរិយធម៌ដូចគ្នាផងដែរ ហើយមួយវិញទៀត ភាពអច្ឆរិយៈអង្គរវត្ត របស់កម្ពុជាគឺជាវប្បធម៌ដ៏អស្ចារ្យបំផុតនៅលើសកលលោក ហើយបើប្រៀបធៀបជាមួយទីក្រុងរ៉ូមរបស់ក្រិក និងមហាកំផែងចិន លោកគិតថា ស្ថាបត្យកម្មទាំងនេះមិនអាចប្រៀបប្រដូចទៅអង្គរវត្តរបស់កម្ពុជា បាននោះឡើយ ហើយភាពអច្ឆរិយៈ នៃអង្គរវត្តនេះប្រៀបដូចនឹងការផ្សារភ្ជាប់ជាមួយឋានសួគ៌ ទៅនិងជាមួយមនុស្សលោកយើងយ៉ាងដូច្នេះដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក សុខ សុក្រឹត្យា បានថ្លែងអំណរអគុណចំពោះ លោកអាធីត អ៊ុរៃរ៉ាត់ ដែលបានសន្យាជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សដល់កម្ពុជា ក្រោយពីមានការស្នើសុំរបស់ លោក ហើយថា ប្រទេសកម្ពុជា និងសាកលវិទ្យាល័យរាំងស៊ីតរបស់ថៃ នឹងទទួលបាននូវផលប្រយោជន៍រួមគ្នាក្នុងថ្ងៃអនាគត។

នៅក្នុងកិច្ចជំនួបនោះដែរ លោក សុខ សុក្រឹត្យា ក៏បានជំរាបដល់លោកអាធីត អ៊ុរៃរ៉ាត់ អំពីគោល នយោបាយចាក់វ៉ាក់សាំងបង្ការកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាពលរដ្ឋរបស់ខ្លួនទទួលបាន ជោគជ័យយ៉ាងធំធេងលើសការគ្រោងទុក ដោយរហូតដល់បើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ៕ អត្ថបទ៖បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm