សេចក្ដីរាយការណ៍៖ អត្រាគាំទ្រលើគណៈរដ្ឋមន្ត្រីជប៉ុន បានធ្លាក់ដល់កម្រិតទាបបំផុត

2025/03/17 07:19:16 pm        108

ការស្ទង់មតិដែលធ្វើឡើងដោយសារព័ត៌មាន Asahi បានបង្ហាញនៅថ្ងៃចន្ទ (១៧ មីនា) នេះថា អត្រាគាំទ្រសាធារណៈចំពោះគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បានធ្លាក់ចុះដល់កម្រិតទាបបំផុត បន្ទាប់ពីលោកបានប្រគល់ប័ណ្ណអំណោយដល់សមាជិកសភាគណបក្សកាន់អំណាចមួយចំនួន។

អត្រាគាំទ្រស្ថិតនៅក្នុងតួលេខ ២៦% ប៉ុណ្ណោះ ដោយបានធ្លាក់ចុះ ១៤% ពីការស្ទង់មតិពីមុនដែលបានធ្វើឡើងនៅក្នុងខែកុម្ភៈ ដែលនេះជាតួលេខអាក្រក់បំផុតចាប់តាំងពីលោក Ishiba ចូលកាន់តំណែងក្នុងខែតុលា ឆ្នាំមុន នេះបើយោងតាមការស្ទង់មតិថ្ងៃទី ១៥-១៦ ខែមីនា ដោយកាសែត Asahi ។

ការស្ទង់មតិផ្សេងទៀតដែលធ្វើឡើងដោយកាសែត Yomiuri និងកាសែត Mainichi កាលពីចុងសប្តាហ៍ ក៏បានបង្ហាញពីការទ្រសាធារណៈលើគណៈរដ្ឋមន្ត្រីរបស់លោក Ishiba ធ្លាក់ចុះដល់កម្រិតទាបបំផុតផងដែរ។

គួរឱ្យដឹងថា លោក Ishiba កំពុងស្ថិតក្នុងស្ថានភាពដ៏ក្តៅគគុកមួយ បន្ទាប់ពីលោកបានប្រគល់ប័ណ្ណអំណោយតម្លៃ ១០០.០០០យ៉េន (៦៧៣ ដុល្លារ) ម្នាក់មួយសន្លឹកដល់សមាជិកសភាជាន់ទាប ១៥នាក់ នៃបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់លោកនៅដើមខែនេះ ហើយបានទាក់ទាញការរិះគន់ថាអាចបំពានច្បាប់នយោបាយ។

លោក Ishiba បាននិយាយថា លោកបានប្រើ "ប្រាក់ហោប៉ៅផ្ទាល់ខ្លួន" ដើម្បីឱ្យអំណោយដល់សមាជិកសភាដើម្បីជា "ការលើកទឹកចិត្ត" សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការងាររបស់ពួកគេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm