នៅក្រោមដីដែលបាក់បែកនៃទីក្រុង El-Fasherរបស់ប្រទេសស៊ូដង់ដែលត្រូវបានឡោមព័ទ្ធ នៅតំបន់ភាគខាងលិចតំបន់ Darfur អ្នកស្រី Nafisa Malik និងកូន ៥នាក់ របស់ខ្លួន កំពុងជ្រកោន នៅក្បែរនោះ។

ខណៈដែលសំបកគ្រាប់កំាភ្លើង បានធ្លាក់ស្រោចដូចទឹកភ្លៀង ម្តាយអាយុ៤៥ ឆ្នាំរូបនេះ ព្យាយាមការពារកូនរបស់ខ្លួន ដោយលាក់ខ្លួននៅក្នុងរូងដ៏តូចចង្អៀតមួយ ដែលស្ទើរតែមិនអាចលូនចូលទៅក្នុងនោះបាន។
អ្នកស្រី Malik បាននិយាយថា៖«ពេលវេលានៅទីនេះ ហាក់ដូចជាយូរណាស់ ហើយផ្ទះរបស់ខ្លួន នៅជិតផ្សារ Hajjer Gadou នៃទីក្រុង El-Fasher»។
អ្នកស្រី បានបន្តថា៖ «យើងអង្គុយក្នុងភាពងងឹត ស្តាប់ ហើយព្យាយាមគិតថាតើជម្លោះនេះនឹងចប់នៅពេលណា?»។

អស់រយៈពេលជិត ពីរឆ្នាំមកហើយ កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័សប៉ារ៉ា និងកងទ័ពស៊ូដង់ បានធ្វើសង្រ្គាម ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃសុក្របានហៅសង្គ្រាមនេះថា ជា «វិបត្តិដែលមានទំហំដ៏ធំ និងដ៏ឃោរឃៅ »។
ទីក្រុង El-Fasher រដ្ឋធានីនៃរដ្ឋ North Darfur គឺជាទីក្រុងដ៏សំខាន់តែមួយគត់ នៅក្នុងតំបន់ Darfur ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ព ដែលធ្វើឲ្យវាក្លាយជាទីតាំងយុទ្ធសាស្ត្រ។
កងកម្លាំងយោធាប៉ារ៉ា បានព្យាយាមជាច្រើនខែ ដើម្បីដណ្តើមយកទីក្រុង El-Fasherនេះ។